Monday, January 25, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ស្នើ​ដល់​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដេ​ស​ធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​នានា​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​ឡើង

ដោយ Pothe Thun
10/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ស្នើ​ដល់​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដេ​ស​ធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​នានា​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​ឡើង
6
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្តម ណា​ហ្ស​មុ​ល កាវ​និ​ន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​នានា របស់​កម្ពុជា សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​។ ចំពោះ​រដ្ឋសភា បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ពេញលេញ ដើម្បី​ឲ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម ណា​ហ្ស​មុ​ល កាវ​និ​ន នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា សម្តេច​ចង់ឃើញ​ប្រទេស​ទាំងពីរ​កម្ពុជា​-​បង់​ក្លា​ដេ​ស បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​។​

​ឯកឧត្តម ណា​ហ្ស​មុ​ល កាវ​និ​ន បាន​អបអរសាទរ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​បាន​ដឹកនាំ​រដ្ឋសភា​ជាថ្មីទៀត​នៅក្នុង​អាណត្តិ​ថ្មី​នេះ​។ ឆ្លងតាម​បទពិសោធន៍​ដឹកនាំ កសាង​ប្រទេស ជាពិសេស​ការដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាច្រើន​ឆ្នាំ​មក​នោះ ឯកឧត្តម ណា​ហ្ស​មុ​ល កាវ​និ​ន មាន​ជំនឿ​មុតមាំ​ថា សម្តេច​នឹង​នាំមក​នូវ​ភាពជោគជ័យ​ថ្មីៗ​ជាច្រើន​ទៀត ជូន​ដល់​ប្រទេស និង​រដ្ឋសភា​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ស្នើសុំ​សម្តេច​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​។ ពិសេស​ដំណើរ​ទស្សនកិច្ច​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​បង់​ក្លា​ដេ​ស ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​ក្នុងពេល​សមស្រប​ណាមួយ​។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

24/01/2021
ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

24/01/2021

​ឯកឧត្តម ណា​ហ្ស​មុ​ល កាវ​និ​ន បាន​ពាំនាំ​ការគោរព​អញ្ជើញ​របស់​ប្រធានរដ្ឋសភា​បង់​ក្លា​ដេ​ស គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​បង់​ក្លា​ដេ​ស​ផងដែរ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែល​កើតមាន​តាំងពី​សម្តេចព្រះ​បរម​រតន​កោដ្ឋ និង​អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស មក​ម្លេះ​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​បន្ត​វប្បធម៌​ដ៏​ល្អ​នោះ ក្នុងនោះ​ថ្នាក់ដឹកនាំ​បង់​ក្លា​ដេ​សបាន​សម្រេចយក​ព្រះនាម​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម​សីហនុ ដាក់ឈ្មោះ​មហាវិថី​មួយ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។ ហើយ​កម្ពុជា​បានសម្រេច​យកឈ្មោះ​អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ដាក់ឈ្មោះ​មហាវិថី​មួយ​ដែរ​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​និង​បង់​ក្លា​ដេ​ស មាន​អតីតកាល​ប្រហាក់ប្រហែលគ្នា ឆ្លងកាត់​សង្គ្រាម និង​ពេលបច្ចុប្បន្ន​បានទទួល​ស្គាល់​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​ដូចគ្នា​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ទទួលយក​សំណើ​ខាងលើ​និង​បាន​គូសបញ្ជាក់ថា សម្តេច​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​។ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត សម្តេច​បាន​គោរព​អញ្ជើញ​លោកជំទាវ​ប្រធាន​រដ្ឋសភា បង់​ក្លា​ដេ​ស មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​- អ៊ឺរ៉ុប​(ASEP) លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ចុងឆ្នាំ​២០២០ ខាងមុខ​ផងដែរ​។​

​សម្តេច​ប្រធានរដ្ឋសភា បានបង្ហាញ​ការពេញចិត្ត ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ជាមួយគ្នា​លើ​វិស័យ​អទិភាព​ជាច្រើន ជាពិសេស​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​អន្តរជាតិ​នានា សំដៅ​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងសងខាង និង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការការពារ និង​ថែរក្សា​សុខសន្តិភាព ក្នុង​តំបន់ និង​សកលលោក នៅក្នុង​បរិបទ​សភាពការណ៍​ស​កល​លោក​ប្រែប្រួល​មិន​ទៀងទាត់​ដូច​សព្វថ្ងៃ​៕​

Tags: ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដេ​ស​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ស​ម្រា​ប់​តម្រូវការ​វិស័យ​ទេសចរណ៍ ប្រមាណ​ជិត​២​សែន​នាក់​បន្ថែមទៀត​

កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ស​ម្រា​ប់​តម្រូវការ​វិស័យ​ទេសចរណ៍ ប្រមាណ​ជិត​២​សែន​នាក់​បន្ថែមទៀត​

កម្ពុជា​បង្ហាញ​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ ក្នុង​ខេត្តសៀមរាប​

កម្ពុជា​បង្ហាញ​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ ក្នុង​ខេត្តសៀមរាប​

ពិព័រណ៍ «​ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា​» បង្ហាញ​ពី​ការចងចាំ​វីរៈភាព មហា​ត្មៈ​គ​ន្ធី

ពិព័រណ៍ «​ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា​» បង្ហាញ​ពី​ការចងចាំ​វីរៈភាព មហា​ត្មៈ​គ​ន្ធី

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,129)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.