ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះបំពេញការងារតាមបណ្តាអង្គភាពកងទ័ពមួយចំនួនក្នុងដែនភូមិសាស្ត្រយោធភូមិភាគទី៤
កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក បានចុះបំពេញការងារ និងសួរសុខទុក្ខកងទ័ព នៅតាមបណ្តាអង្គភាពមួយចំនួន ក្នុងដែនភូមិសាស្ត្រយោធភូមិភាគទី៤ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពដែនដីនៃមាតុភូមិ ក្នុងបុព្វហេតុដើម្បីព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុងដំណើរបំពេញការងារនេះ ក្នុងគោលបំណងដ៏សំខាន់ គឺដើម្បីទទួលយកសំណូមពរ ដែលអង្គភាពជួរមុខមានតម្រូវការចាំបាច់ចំពោះមុខ ...