បង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតានៅក្លោងទ្វារដីឆ្នាំងកំពុងទទួលបានការជួសជុលពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា
បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការបើកការដ្ឋានជួសជុលកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។ ឯកឧត្តម គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា៥អង្គ និងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ នឹងដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត ...