ឧត្តមមន្ត្រីសុខាភិបាលអាស៊ាន ប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើនសកម្មភាពប្រយុទ្ធ-ប្រឆាំងទៅនឹងការគំរាមកំហែងសុខភាពសាធារណៈ ដោយសារតែការធ្វើចរាចរឱសថក្លែងក្លាយនិងអន់គុណភាព លក់ចែកចាយដោយគ្មានប្រភពច្បាស់លាស់ !
ប្រទេសសមាជិកអាស៊ានទាំង១០ និង ដៃគូពាក់ព័ន្ធ មានក្តីក្តីកង្វល់លើការចរាចរឱសថក្លែងក្លាយនិងអន់គុណភាព តាមរយៈការលក់និងចែកចាយគ្មានប្រភពច្បាស់លាស់ ព្រមទាំងការលក់ឱសថតាមប្រព័ន្ធអនឡាញផងដែរ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចក្នុងតំបន់ ។ បញ្ហាទាំងនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់សណ្តាប្រទេសជាសមាជិកអាស៊ាន ដែលត្រូវរិះរកវិធានការរួមគ្នា ក្នុងការដោះស្រាយបញ្ហាដ៏ស្មុគ្រស្មាញ នេះបើតាមរបាយការណ៍នៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពង្រឹងកិច្ចសហការក្នុងតំបន់ សម្រាប់ការងារប្រយុទ្ធ -ប្រឆាំង ...