Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ដោយ Pothe Thun
09/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ខ្លួន ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោក លោកស្រី ជានាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ចំណុះសាលាខេត្ត តំណាងអាជ្ញាធរជាតិអប្សរា មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាក្នុងខេត្ត និង អភិបាល អភិបាលរងក្រុង-ស្រុកទាំង១២របស់ខេត្ត ។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានរបៀបវារៈចំនួន៥ រួមមាន៖ ទី១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ , ទី២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត , ទី៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការកែសម្រួលប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ សម្រាប់រយៈពេល ៨ខែ (ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤) , ទី៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការដឹកនាំ និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ និងទី៥.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់សម្រេចលើឯកសារសម្រាប់ប្រើប្រាស់ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ ការស៊ីវិលក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បញ្ជាក់ថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចលើគ្រប់វិស័យបានយ៉ាងល្អប្រសើរ ពិសេសការបម្រើសេវាសាធារណៈការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍមូលដ្ឋានបានយ៉ាងល្អ ទោះបីមានបញ្ហាខ្លះៗ តែអាជ្ញាធរយើងពុះពារដោះស្រាយបានមួយចំនួនធំ ពិសេសក្នុងខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរេខត្ត បានដឹកនាំអនុវត្តកិច្ចការសំខាន់ៗជាច្រើន ទាំងកិច្ចការរដ្ឋបាល, កិច្ចការសន្តិសុខ, កិច្ចការត្រៀមបង្ការគ្រោះមហន្តរាយនានាក្នុងរដូវវស្សាឆ្នាំនេះ, ការទំនាក់ទំនងសាធារណៈជាមួយភ្ញៀវជាតិ និងអន្តរជាតិ, ព្រមជាមួយការដាក់ចេញនូវផែនការការពារ សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ, ចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ និងសន្តិសុខ សណ្តាប់ក្នុងអំឡុងពេលពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនៃកិច្ចការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត សមាជិកនៃអង្គប្រជុំបានលើនូវបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ,បញ្ហាផ្លូវថ្នល់ក្នុងក្រុង, បញ្ហាសណ្ដាប់ធ្នាប់ក្នុងខេត្ត, ការស្នើសុំថតរូបនៅក្នុងតំបន់អប្សរា និងបញ្ហាស្ថាបនាផ្លូវពីឃុំពាក់ស្នែងស្រុកអង្គរធំ ដល់ឃុំគោកដូង ស្រុកអង្គរជុំ ។

បន្ទាប់ពីការស្រាយបំភ្លឺពីមន្ត្រីជំនាញនៃមន្ទីរ និងអង្គភាពពាក់ព័ន្ធ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង បានក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋភាពនូវការងារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស និងភាពអសន្តិសុខជាច្រើនទៀតក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យស្រប់ទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ឯកឧត្តមបានជម្រុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរសហការលើបញ្ហានេះបន្តទៀត បង្កើនការយកចិត្តទុកដាក់ចំពោះការស្ថាបនាផ្លូវពីឃុំពាក់ស្នែងស្រុកអង្គរធំ ដល់ឃុំគោកដូង ស្រុកអង្គរជុំ ដែលជាផ្លូវរងការខូចខាតជាច្រើនឆ្នាំ ពិសេសបានស្នើដល់អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជុំវិញការស្នើសុំថតរូបនៅក្នុងតំបន់អប្សរាពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។

មានមតិបិទអង្គប្រជុំ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក ៕

អត្ថបទ និងរូបភាព: លោក អ៊ុន ណារាជ្យ
កែសម្រួល: លោក លីវ សាន្ត

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣

អាជ្ញាធរខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ក្នុងស្រុកបន្ទាយស្រី

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.