Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣

ដោយ Pothe Thun
09/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ ”រួមគ្នាដើម្បីការជឿទុកចិត្ត“ ដើម្បីបង្ហាញពីសារៈសំខាន់ និងការប្តេជ្ញាចិត្តទាំងអស់គ្នា ទាំងអ្នកតាក់តែងគោលនយោបាយបទប្បញ្ញត្តិ អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់សេវាប្រៃសណីយ៍ ក្នុងការកសាងទំនុកចិត្ត និងទំនាក់ទំនងគ្នាយ៉ាងរឹងមាំ សម្រាប់ការអភិវឌ្ឍវិស័យប្រៃសណីយ៍។

ឯកឧត្តម ឯក វណ្ណឌី លើកឡើងថា ការរៀបចំទិវាប្រៃសណីយ៍ ពិភពលោកថ្ងៃនេះ ក៏ជាការរំលឹកខួបទី១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល ហៅកាត់ថា UPU នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស ដែលបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់សេវាប្រៃសណីយ៍ ក្នុងការចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គម នៅទូទាំងពិភពលោក ព្រមជាមួយការដាក់ចេញនូវប្រធានបទសំខាន់ៗ ផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត» នៅឆ្នាំនេះ នឹងជំរុញដល់ប្រទេសជាសមាជិកទាំង១៩២ របស់ UPU រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាបណ្តាញប្រៃសណីយ៍ពិភពលោកតែមួយ ដើម្បីបង្កើនភាពជឿទុកចិត្តជូនអតិថិជន។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ វិស័ប្រៃសណីយ៍ត្រូវចូលរួម អនុវត្តន៍ឱ្យបានពេញលេញនូវអនុសាសន៍គន្លឹះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន៣ គឺ ទី១៖ រដ្ឋាភិបាលឌីជីថល ទី២៖ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងទី៣៖ ប្រជាជនឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣នេះដែរ ក៏មានការដង្ហែរក្បួន របស់ប្រតិបត្តិករប្រៃសណីយ៍ ពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ទៅកាន់តំបន់ប្រាសាទមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រឡប់មកកាន់បរិវេណប្រៃសណីយ៍កម្ពុជា។ ដោយឡែក នៅពេលរសៀល នឹងការជិះកង់រួមគ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករប្រៃសណីយ៍ ទៅកាន់តំបន់អង្គរផងដែរ ៕

អត្ថបទ និងរូបភាព: លោក ទ្រា ពន្លឺ
កែសម្រួល: លោក សេង ផល្លី

Tags: ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ទិវាប្រៃសណីយ៍ពិភពលោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ក្នុងស្រុកបន្ទាយស្រី

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.