រដ្ឋមន្ត្រីក្រសួងសាធារណការថាកម្ពុជាមិនរើសអើងកម្ចីរបស់បរទេស ដើម្បីមកកសាងផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើយ
ក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមការងារដឹកជញ្ជូនក្របខណ្ឌមហាអនុតំបន់មេគង្គ(GMS) និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ប្រទេសចូលរួមថា កម្ពុជាបានប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ក៏ដូចជាការពង្រីកច្រកព្រំដែន ដើម្បីតភ្ជាប់ប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី កម្ពុជាក៏មិនបានរើសអើងប្រទេសណា ក្នុងការខ្ចីលុយយកមកកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ ឱ្យតែកម្ចីនោះ ត្រូវជួយដល់ការរីកចម្រើនរបស់ប្រទេសជាតិ។ លោក ស៊ុន ...