គ្រូបង្គោលកាកបាទក្រហមកម្ពុជាចំនួន៤៧នាក់ ទទួលបានការបំប៉នវិជ្ជាសង្គ្រោះបឋម
គ្រូបង្គោលនៃកាកបាទក្រហមកម្ពុជាចំនួន៤៧នាក់ មកពី២៥ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ទទួលបានការបំប៉នវិជ្ជាសង្គ្រោះបឋម មានរយៈពេល៣ថ្ងៃ ចាប់ទី០១ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ ស្តារីអង្គរ ខេត្តសៀមរាប ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការជាមួយកាកបាទក្រហមជប៉ុន ក្នុងគោលបំណង កែតម្រូវ ពិនិត្យបច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមបន្ថែម តាមសាខានីមួយៗ ។ ...