ព្រឹកមិញនេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការក្នុងខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តរាជបូព៌ និង វត្តព្រះព្រហ្មរ័ត្ន
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកជំទាវ បានដឹកនាំមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត ចូលរួមកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូព៌ និង វត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅក្នុងក្រុងសៀមរាប ។ គួររំឭកថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ...