រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើដល់សមាជិកអាស៊ានខំប្រឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីកការហោះហើរត្រង់ ដើម្បីទាក់ទាញទេសចរបន្ថែម
ក្នុងឱកាសបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) នៅខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីការហោះហើរត្រង់បន្ថែមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផងដែរ ។ ឯកឧត្តម ថោង ខុន មានប្រសាសន៍ទៀតថា អំពីបញ្ហាប្រឈមមួយចំនួនដែលកើតមាននៅក្នុងប្រទេសជាសមាជិកអាស៊ាននោះ ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង ...