ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងធម្មការ និងសាសនា សហការគាំទ្រដោយអង្គការយូនីសេហ្វបានរៀបចំពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ធនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងព្រះវត្តមាននិមន្តជាអធិបតី ព្រះពិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប ...