អភិបាលខេត្តសៀមរាបមិនអនុញ្ញាតឲ្យក្រុមហ៊ុនអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព ដឹកជញ្ជូនដីចេញពីតំបន់អភិវឌ្ឍ
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានហាមឃាត់ ក្នុងការអភិវឌ្ឍឡើយ ប៉ុន្តែ អាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឲ្យដឹកជញ្ជូនដី ដែលកាយចេញពីតំបន់អភិវឌ្ឍនេះ ទៅចាក់នៅតំបន់ដទៃក្រៅពីគម្រោងនេះឡើយ នេះបើតាមការឲ្យដឹង ពីនាយករដ្ឋបាលខេត្តសៀមរាប។ កាលពិថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ...