Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

ដោយ Pothe Thun
01/02/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)
108
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មប្រចាំខែលើកទី១ ឆ្នាំ២០២០ របស់សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានធ្វើឡើងនារាត្រីថ្ងៃទី៣១ ខែមករា ស្របពេលដែលពិភពលោក ជួបវិបត្តិករណីមានជម្ងឺឆ្លងរាតត្បាត បង្កដោយវិរុសថ្មី កូរូណា ដូច្នេះហើយនៅក្នុងជំនួបសន្ទនាលើកនេះ ត្រូវបានផ្តោតទៅលើប្រធានបទសំខាន់ គឺការទប់ស្កាត់ព័ត៌មានមិនពិត ដែលជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍ ហើយរួមគ្នាជួយផ្សព្វផ្សាយបន្ត អំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ជាពិសេសគឺស្ថានភាពពិត ដែលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង គ្រប់គ្រងស្ថានការណ៍វីរុសថ្មីនេះ ដោយប្រុងប្រយ័ត្នបំផុត ដែលមកទល់នឹងពេលនេះ ពុំមានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ ទទួលរងការចម្លងវីរុសថ្មី នេះឡើយ ។ នេះបើតាមការលើកឡើងរបស់លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC) នៅក្នុងរាត្រីជួបជុំសន្ទនានោះ ។

លោកបញ្ជាក់ឲ្យដឹងថា នាបណ្តាឆ្នាំកន្លងមក ជំនួបសន្ទនាប្រចាំខែរបស់សមាជិក STC មានគោលបំណងរួម គឺជួបជុំជាមួយប្រតិបត្តិករទេសចរណ៍ ដើម្បីផ្លាស់ប្តូរយោបល់គ្នា ចែករំលែកអំពីវឌ្ឍនភាពអាជីវកម្មលើវិស័យទេសចរណ៍ និងទទួលយកនូវការរិះគន់ស្ថាបនា នៅក្នុងចំណោមសមាជិក STC ដើម្បីធ្វើឲ្យមានការអភិវឌ្ឍមួយដែលSTC ប្រាថ្នាចង់បាន នោះគឺនិរន្តរភាពនៃកំណើនភ្ញៀវទេសចរណ៍ នៅតំបន់សៀមរាប-អង្គរ ។ ទោះយ៉ាងណាក៏ដោយ ថ្វីត្បិតតែប៉ុន្មានខែមុនព្រឹត្តិការណ៍វីរុសថ្មីនេះកើតឡើង ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាបមានការធ្លាក់ចុះរួចមកហើយ តែអ្វីដែលជាបញ្ហារំសើបនេះកើតឡើង STC មិនមានការធ្លាក់ទឹកចិត្តនោះឡើយ ហើយការជួបជុំគ្នាលើកនេះ វាជាការផ្លាស់ប្តូរយោបល់ រិះរកវិធីសាស្រ្តថ្មីបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ដោយការព្យាយាមមិនរាថយនោះឡើយ ។ ថ្វីត្បិតតែខាងទីផ្សារចិនបានបិទជើងហោះហើររបស់ខ្លួន តែនៅមានទីផ្សារទេសចរណ៍ដទៃទៀត ដែលអាចនឹងផ្តល់ក្តីសង្ឃឹមសម្រាប់កម្ពុជា ។

លោក ហ្វីលីប កៅ និយាយថា ៖ សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល ស្តីពីលទ្ធផលតាមដានការវិវត្តស្ថានការណ៍វារ៉ុសថ្មី គឺជាមូលដ្ឋានដ៏កក់ក្តៅ សម្រាប់ការផ្សព្វផ្សាយទៅកាន់ទីផ្សារដៃគូនៅក្រៅប្រទេស ដើម្បីផ្តល់ទំនុកចិត្តអំពីសុវត្តិភាពកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងរាត្រីជំនួបសន្ទនានោះដែរ លោក ព្យែរ អង់ដ្រេ ប្រធានសមាគមសភាពាណិជ្ជកម្មនៃសាធារណរដ្ឋបារាំង ប្រចាំនៅខេត្តសៀមរាប ដែលលោកក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន សិប្បករអង្គរ ហើយក្នុងនាមជាប្រតិបត្តិករទេសចរណ៍ផងដែរនោះ លោកថា ៖ វាមិនគួរប្រើអារម្មណ៍ភ័យតក់ស្លុតជាមួយវីរុសថ្មី កូរូណា នោះទេ បើប្រៀបធៀបទៅនឹងការសម្លាប់មនុស្សដោយការរាតត្បាតនៃជម្ងឺផ្សេងៗកាចសាហាវ ដែលកើតមានឡើងនៅលើពិភពលោកកន្លងមកនោះ ។ យើងគួរបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលបង្ករឲ្យមានការភ័យខ្លាចទៀតទៅ យើងគួរតែផ្សព្វផ្សាយអំពីអាជីវកម្មរបស់យើងវាប្រសើរជាង ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង, យូ វង្ស

Tags: STC​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.