Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

ដោយ Pothe Thun
03/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក
140
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមកិច្ចសហការជាមួយសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានបើកបណ្តុះបណ្តាលមួយ លើជំនាញព្យាបាល និង ថែទាំអ្នកជំងឺហេម៉ូហ្វីលា ( Haemophilia ) ឬហៅថា ជំងឺឈាមកម្រ-កក ជូនដល់គ្រូពេទ្យបង្គោលជំនាញមកពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំចំនួន៣រូប និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន៣រូប ក្នុងនោះមានវេជ្ជបណ្ឌិត១រូប , អ្នកជំនាញព្យាបាលដោយចលនា១រូប និងគិលានុប្បដ្ឋាកចំនួន១រូប លើជំនាញថែទាំព្យាបាលជម្ងឺហេម៉ូហ្វីលា ដើម្បីទទួលព្យាបាលបន្ត ចំពោះអ្នកជម្ងឺហេម៉ូហ្វីលា សម្រាប់មនុស្សពេញវ័យលើសពី១៦ឆ្នាំ ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឲ្យដឹងថា ជំងឺឈាមកម្រ-កកនេះ គឺជាជំងឺម្យ៉ាងដែលអាចបណ្តាលឲ្យហូរឈាម ខណៈអ្នកជំងឺ មិនត្រឹមតែមានការហូរឈាមលឿនជាងធម្មតានោះទេ ប៉ុន្តែការហូរឈាមនេះ មានរយៈពេលយូរជាងធម្មតា ដោយសារតែឈាមរបស់អ្នកជំងឺ មិនមានសារធាតុកត្តាឈាមកក គ្រប់គ្រាន់ ហើយនៅប្រទេសកម្ពុជា មានមន្ទីរពេទ្យកុមារចំនួន២ បានទទួលការថែទាំ-ព្យាបាលកុមារ ដែលកើតជំងឺឈាមកម្រ-កក តាំងពីឆ្នាំ២០០៤ គឺមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារអង្គរ ខណៈសម្រាប់មនុស្សពេញវ័យលើសពី១៦ឆ្នាំ ពុំមានមន្ទីពេទ្យព្យាបាលជំងឺនេះឡើយ ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្រ្តា បានឲ្យដឹងទៀតថា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានទទួលកិច្ចសហការជាមួយសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា ស្រាវជ្រាវរោគសញ្ញា និងបើកការថែទាំព្យាបាលកុមារមានជំងឺហេម៉ូហ្វីលា ហើយអ្វីដែលចាត់ទុកថាជាបញ្ហាប្រឈម គឺមកដល់ពេលនេះ ពុំទាន់មានមន្ទីរពេទ្យណាមួយទទួលព្យាបាលអ្នកជំងឺហេម៉ូហ្វីលា ដែលមានអាយុលើសពី១៦ឆ្នាំនោះឡើយ ដូច្នេះយើងគិតថា ការបើកវគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យមកពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លើកដំបូងនេះ គឺជាការចាប់ផ្តើមថ្មីមួយ ដើម្បីទទួលព្យាបាលបន្ត អ្នកជំងឺហេម៉ូហ្វីលា សម្រាប់មនុស្សពេញវ័យ លើសពី១៦ឆ្នាំ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោក សែម សុបញ្ញា ប្រធានសមាគមជម្ងឺហេម៉ូហ្វីលាកម្ពុជា និងជា ជនពិការដោយសារជំងឺនេះ បានបង្ហាញថា តាមរបាយការណ៍របស់សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក ក្នុងចំណោមមនុស្សមួយម៉ឺននាក់ មានមនុស្សម្នាក់ប៉ុណ្ណោះ ដែលមានជំងឺនេះ ហើយនៅប្រទេស កម្ពុជា បើគិតតាមប្រជាសាស្រ្ត ក្នុងចំនួនប្រជាជន១៥លាននាក់ គឺអាចមានអ្នកកើតជំងឺហេម៉ូហ្វីលាប្រហែលពី ២.០០០ ទៅ ៣.០០០ នាក់ ប៉ុន្តែជាក់ស្តែង គឺរកឃើញអ្នកជំងឺនេះត្រឹមតែ ១៧៦ នាក់ប៉ុណ្ណោះ កំពុងទទួលការថែទាំ-ព្យាបាលនិងធ្វើរោគវិនិច្ឆ័យ ក្នុងនេះនៅមន្ទីរពេទ្យកុមារជាតិ ចំនួន៥៥នាក់ និងនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន១២១នាក់ ដែលអ្នកជំងឺទាំងអស់ភាគច្រើនជាក្មេងប្រុស ស្ថិតនៅក្នុងគ្រួសារក្រីក្រតាមជនបទ ។

សូមបញ្ជាក់ថា ជំងឺហេម៉ូហ្វីលា ឬ ជំងឺឈាមកម្រ-កក នេះ វាគឺជាប្រភេទជំងឺតំណរពូជ ដែលមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះទេ ខណៈអ្នកជំងឺត្រូវរស់នៅជាមួយជំងឺនេះ និងត្រូវទទួលការថែទាំព្យាបាលពេញមួយជីវិត ប៉ុន្តែអ្វីដែលគ្រូពេទ្យអាចជួយបាន គឺការសង្គ្រោះនៅពេលដែលអ្នកជំងឺមានបញ្ហាតែប៉ុណ្ណោះ ហេតុនេះអ្នកជំងឺត្រូវការគ្រូពេទ្យជួយសង្គ្រោះដោយយកចិត្តទុកដាក់ ដោយក្តីអាណិត-ស្រឡាញ់ផងដែរ ព្រោះអ្នកជំងឺអាចនឹងមានវិបត្តិបាក់ទឹកចិត្ត ។

ជំងឺហេម៉ូហ្វីលា ឬ ជំងឺឈាមកម្រ-កក នេះ ចែកចេញជា៣ប្រភេទ គឺ ៖ ១. ប្រភេទស្រាល , ២. ប្រភេទមធ្យម វានឹងមានការឈឺចាប់នៅពេលមានការប៉ះទង្គិច និង ៣.ប្រភេទធ្ងន់ វានឹងឡើងហើមឈឺចាប់តាមសន្លាក់ដោយឯកឯង បើមិនមានការថែទាំព្យាបាលឲ្យបានល្អទេ ជំងឺនេះនឹងបង្កឲ្យមានពិការភាព ឬអាចស្លាប់បាន ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំងឺឈាមកម្រ-កក​មន្ទីរពេទ្យ​កុមារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ទៅតុលាការពាក់ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនាក្នុងក្រុងសៀមរាប

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ទៅតុលាការពាក់ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនាក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.