Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបមិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព ដឹកជញ្ជូន​ដី​ចេញពី​តំបន់​អភិវឌ្ឍ​

ដោយ Pothe Thun
28/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាបមិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព ដឹកជញ្ជូន​ដី​ចេញពី​តំបន់​អភិវឌ្ឍ​
4.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវ​បាន​ហាមឃាត់ ក្នុង​ការអភិវឌ្ឍ​ឡើយ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​សៀមរាប​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ដី ដែលកាយ​ចេញពី​តំបន់​អភិវឌ្ឍ​នេះ ទៅ​ចាក់​នៅ​តំបន់​ដទៃ​ក្រៅពី​គម្រោង​នេះ​ឡើយ នេះ​បើ​តាម​ការឲ្យដឹង ពី​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​។​

​កាល​ពិ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ ដែល​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដូចជា មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត រួម​និង​តំណាង​ក្រុមហ៊ុន​អនុវត្ត​គម្រោង​ផង​ដែរ​នេះ ដើម្បី​ដោះស្រាយ​នូវ​ភាព​មិន​ច្បាស់លាស់​មួយចំនួន របស់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព​នេះ​។​

​តាម​ការ​ឲ្យដឹងពី លោក​ប្រធាន​មន្ទីរ​ធនធានទឹក បានឲ្យដឹងថា ដី​ផ្ទៃ​អាង​នេះ​ត្រូវបាន​សហគមន៍​ជ្រាវ ស្នើសុំ ធ្វើការ​ជីក​ស្តារ​បាត​អាង ដោយ​បាន​សុំច្បាប់​​អនុញ្ញាតនៅ​ឆ្នាំ​២០១៥ ទើបតែ​ពេលនេះ​ទើប​អនុវត្ត ស្រប​ទៅ​នឹង​គម្រោង អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស​។ រីឯ គម្រោង​នេះ គឺ​ត្រូវបាន​ប្រគល់​សិទ្ធិ​ឲ្យទៅ​ក្រុមហ៊ុន បរិសុទ្ធ ប្រភើ​ធី មែ​នេចមិន ដើម្បី​អភិវឌ្ឍន៍ ដែល​កន្លងមក មាន​រង​ការរិះគន់​ពី​សារព័ត៌មាន​បណ្តាញ​សង្គម​មួយចំនួន លើ​ការស្ដា​របាត​អាង​នេះ​។ ក្នុង​ការស្ដារ​បាត​អាង​នេះដែរ ក្រុមហ៊ុន​នេះ បាន​ដឹក​ជញ្ជូន​ដី​ដែល​បាន​ជីក​កាយ​នោះ ចេញ​ក្រៅ​ពី​តំបន់​អភិវឌ្ឍ​នេះ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​នៅឡើយ​។ ដោយឡែក បើ​ក្រុមហ៊ុន ធ្វើ​ការដឹកជញ្ជូន​ដី សម្រាប់​ចាក់​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​នេះ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ច្បាប់ ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត នៅក្នុង​តំបន់​ផ្ទៃ​អាងទឹក​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក​ប្រធាន​មន្ទីរ​ធនធានទឹក បាន​បញ្ជាក់បន្ថែម​ថា តំបន់​ផ្ទៃ​អាង​នេះ ស្ថិតនៅក្នុង​តំបន់​២ របស់​អាជ្ញាធ​របឹង​ទន្លេសាប ប៉ុន្តែ​ការជីក​កាយ​ដី​នេះ មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​តំបន់​ព្រៃ​លិច​ទឹក សម្រាប់​ត្រី​ពង​កូន និង សត្វ​ស្លាបរ​ស់​នោះ​ទេ​។​

​បន្ទាប់ពី​ស្តាប់ សេចក្តី​រាយ​ការ​ណ៍របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង អ្នក​តំណាង​ក្រុមហ៊ុន​អនុវត្ត​គម្រោង​នេះ​រួច​មក ឯកឧត្តម ទៀ សីហា ក៏​បាន​លើក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​ឲ្យ​បណ្តា​មន្ទីរ អង្គភាព ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ ក្នុងនោះដែរ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត បញ្ជូន​ឯកសារ​ពាក់ព័ន្ធ ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត តាមរយៈ​លិខិត​លេខ ៩៤៩ ស​ជណ ចុះ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាត​ថ្វាយ​ចំពោះ​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់ថា គម្រោង​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព ដែល​បាន​ផ្ដួចផ្ដើម​ដោយ​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស​នេះ គឺ​មាន​ភាព​ធំធេង​ណាស់ ។ ម្យ៉ាងទៀត ប្រសិនបើ​គម្រោង​នេះ បាន​ដំណើរការ​ទៅ​បាន​ប្រកបដោយ​ជោគជ័យ​នោះ វា​នឹង​ផ្ដល់​កិត្តិយស​ដល់​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង ទេសចរណ៍​ទៀតផង ។​

​អត្ថបទ និង​រូបភាព​÷ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាពខេត្តសៀមរាប​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាពសម្តេចព្រះ​មហាសង្ឃរាជ ទេព វង្សអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជួបពិភាក្សា​ការងារនិង​ធ្វើ​ជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អាជីវកម្ម OTT នៅ​កម្ពុជា​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជួបពិភាក្សា​ការងារនិង​ធ្វើ​ជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អាជីវកម្ម OTT នៅ​កម្ពុជា​

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តសៀមរាបនឹង​ចុះទៅពិនិត្យ​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ​

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តសៀមរាបនឹង​ចុះទៅពិនិត្យ​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ​

ក្រសួង​ព័ត៌មាន បើក​សិក្ខាសាលាផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទលើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​

ក្រសួង​ព័ត៌មាន បើក​សិក្ខាសាលាផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទលើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.