Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​ព័ត៌មាន បើក​សិក្ខាសាលាផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទលើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​

ដោយ Pothe Thun
28/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រសួង​ព័ត៌មាន បាន​បើក​សិក្ខាសាលា​មួយ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ​និង​ថវិកា​កម្មវិធី នៅ​ខេត្ត​សៀមរាប ដើម្បី​ផ្សព្វផ្សាយ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ផែនការ​គណនេយ្យ​ហិរញ្ញ​វត្ថ​ក្រោម​ឱវាទ​ក្រសួង​ព័ត៌មាន ឲ្យទទួល​បាន​ចំណេះដឹង​បន្ថែម​អំពី​ការផ្តល់​សិទ្ឋ​អំណាច ការទទួលខុសត្រូវ​ដល់​អង្គភាព​ថវិកា និង​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ របស់​ក្រសួង​ឲ្យ​ដំណើរការ​ទៅ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ឋភាព​។​

​ថ្លែង​បើក​សិក្ខាសាលា​នេះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ គឺជា​ការឆ្លងកាត់​នូវ​របត់​ថ្មី​មួយ​ខុសប្លែក ពីអ្វីៗ​ដែល​បាន​ជួបប្រទះ ក្នុង​នោះ​ក្រសួង​ចំនួន​១០ បាន​អនុវត្ត​ថវិកា​កម្មវិធី​ពេញលេញ និង​ក្រសួង​ចំនួន​១៥​ទៀត ត្រូវបាន​ជ្រើសរើស​បញ្ចូល​បន្ថែម ក្នុងនោះ​ក៏​មាន​ក្រសួង​ព័ត៌មាន​ផងដែរ ដើម្បី​អនុវត្ត​សាកល្បង​ថវិកា​កម្មវិធី​នេះ​។​ក្នុង​របត់​ថ្មី​នេះ ក្រសួង​ព័ត៌មាន​បាន​ចូលរួម​យ៉ាង​សកម្ម ដោយ​បាន​ខិតខំ​កែសម្រួល និង​រៀបចំ​ឡើង​វិញ​នូវ​យន្តការ​ថ្មី​មួយ ដោយ​បង្កើតឲ្យមាន​ក្រុមការងារ​រៀបចំ​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម ហើយ​បច្ចុប្បន្ន​ក្រុម​ការងារ​នេះ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ជា​អង្គភាព​រៀបចំ​ផែនការ​ថវិកា​ក្នុង​ចក្ខុវិស័យ​បន្ត និង​ពង្រឹង​បន្ថែម​លើ​ការរៀបចំ​ផែនការ​ថវិកា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​។​

​ឯកឧត្តម បានលើកឡើង​ពី​បញ្ហា​ពាក់ព័ន្ឋ​នឹង​ថវិកា​កម្មវិធី​នេះ​ផង​ដែរ ថា ៖​ការបង្កើត​មាតិកា​ថវិកា​ថ្មី បាន​ធ្វើឲ្យ​ការវិភាជ​ថវិកា​ពុំទាន់​បាន​ត្រឹមត្រូវ តាម​ជំពូក​គណនី និង​អនុ​គណនី​នី​មួយៗ ហើយ​ការប្រើប្រាស់​ថវិកា​នៅ​ពុំទាន់​មាន​ការទ​ទួលខុសត្រូវឲ្យ​បាន​ខ្ពស់​នៅឡើយ រីឯ​ការទូទាត់​ថវិកា​ក៏​នៅ​មាន​ភាពយឺតយ៉ាវ ក្នុង​នោះ​សកម្មភាព​ខ្លះ ត្រូវ​បាន​ជ្រុល​ហួស​និង​យកទៅ​អនុវត្ត​នៅ​ដើម​ឆ្នាំ​បន្ទាប់ ដែល​ខុស​ទៅនឹង​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ ធ្វើឲ្យ​ការទូទាត់​ចេះ​តែ​ពន្យា​ពេល​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ ទាំងអស់នេះ ជាហេតុ​មិន​អាច​ឲ្យ​យើង​បំពេញ​តាម​តម្រូវការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឡើយ ជាពិសេស​កង្វះខាត​លើ​ការរៀបចំ​ផែនការ​ចំណូល​-​ចំណាយ​ប្រចាំត្រីមាស​ឲ្យបាន​សុក្រិត្យ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​សូមបញ្ជាក់​ថា ក្រសួង​ព័ត៌មាន រៀបចំ​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ​និង​ថវិកា​កម្មវិធី រយៈពេល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩​ខែ​មីនា ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប ដោយ​មាន​សិក្ខាកាម ជា​មន្ត្រី​ផែនការ​គណនេយ្យ និង​ហិរញ្ញវត្ថុ ក្រោម​ឱវាទ​ក្រសួង​ព័ត៌មាន សរុប​ចំនួន​៨៦​រូប ដោយ​មាន​ការបកស្រាយ និង​លើក​បទ​បង្ហាញ​ពី​វាគ្មិន​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ក្រសួងព័ត៌មានក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាបសិក្ខាសាលា ផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទ លើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ខេត្ត​សៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ឃាត់ខ្លួន​បាន​ជនបរទេស ១៦៣​នាក់​

សមត្ថកិច្ច​ខេត្ត​សៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ឃាត់ខ្លួន​បាន​ជនបរទេស ១៦៣​នាក់​

ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១និងពិធី​បើក​មហោស្រព​សិល្បៈជាតិ ល្ខោន​ស្រមោល​ស្បែក​ធំ លើក​ទី​២

ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១និងពិធី​បើក​មហោស្រព​សិល្បៈជាតិ ល្ខោន​ស្រមោល​ស្បែក​ធំ លើក​ទី​២

ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​

ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​រតនាគារ​ថ្មី​ខេត្ត​ត្បូងឃ្មុំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.