Friday, December 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជួបពិភាក្សា​ការងារនិង​ធ្វើ​ជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អាជីវកម្ម OTT នៅ​កម្ពុជា​

ដោយ Pothe Thun
28/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តម ឈិន ហាវ លេខាធិការ​គណៈកម្មាធិកា​រ​មជ្ឍឹមបក្ស​នៃ​ខេត្ត យូ​ណាន និង​ជា ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន ខេត្ត យូ​ណាន ប្រទេស​ចិន បាន​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព៏ត៌មាន នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ២០១៩ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន ។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឈិន ហាវ បាន​គួសបញ្ជាក់​ថា ក្នុង​ដំណើរ ទស្សនៈ​របស់​គណៈប្រតិភូ ខេត្ត​យូ​ណាន មកកាន់​ប្រទេស​កម្ពុជា នាពេលនេះ គឺ ដើម្បី​ពង្រឹង នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ចិន ជាមួយ ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការ​ជម្រុញ​នូវ​ទំនាក់ និង​កិច្ចសហប្រតិបត្តិការ លើ វិស័យ​ព័ត៌មាន នៃ​ប្រទេស​ទាំង ពីរ កាន់តែ​ស៊ីជម្រៅ​ទ្វេរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម ឈិន ហាវ បាន​រំលឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ ២០១៤ ក្រុមហ៊ុន ទូរទស្សន៍ យូ​ណាន បាន ធ្វើ​កិច្ច​សហកា​រតិ​ការ​ជាមួយ ទូរទស្សន៍​ជាតិ​កម្ពុជា ដោយបាន បង្កើត​ជា​ក្រុមហ៊ុន​CAMBODIA Digital TV ហើយ​បាន​កសាង ប្រព័ន្ធ​ផ្សាយ រលកសញ្ញា ឌីជីថល គ្រប់​ដណ្តប់​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត កំពង់ចាម និង ខេត្ត បាត់ដំបង មាន​ចំនួន​ជាង ៤០ ប៉ុស្តី​។ កិច្ច​ការងារ​ទាំងនេះ គឺជា​គម្រោង នៃ កិច្ចសហប្រតិបត្តិការ មេគង្គ ឡាង​ឆាង ហើយ​ជា​បន្ត​ទៅមុខ​ទៀត ជម្រុញ​ប្រព័ន្ធ ទូរទស្សន៍ ឌីជីថល ឲ្យបាន នៅ​ទូទាំង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចសហការ ល្អ​ជាមួយ​ក្រសួង ព័ត៌មាន និង ទូរទស្សន៍​ជាតិ​កម្ពុជា ។ តាមរយៈ​នេះ ឯកឧត្តម ប្រធាន​គណៈប្រតិភូ មាន​ការជឿជាក់​ថា ប្រទេស​ទាំង ២ កម្ពុជា ចិន នឹង​ចាប់​យក​ឱកាស ធ្វើ​ការអភិវឌ្ឍ​ជាមួយ គ្នា ស្របពេល​ដែល​ខេត្ត យូ​ណាន កំពុង​ធ្វើ ការ​អភិ​វឌ្ឃន៏ លើ​វិស័យ អាជីវកម្ម សារព័ត៌មាន បច្ចេកវិទ្យា​ព័ត៌មាន ។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​បង្ហាញ​នូវ​ការចាប់​អា​រម្ម​ណ៏ ដោយ​ពិនិត្យ ឃើញ​ពី​ភាព​រីកចម្រើន នៃ​កិច្ចសហប្រតិបត្តិការ នៃ​វិស័យ​ព័ត៌មាន ប្រទេស​ទាំង ២ កម្ពុជា​-​ចិន ពិសេស ក្រុមហ៊ុន ទូរទស្សន៍ យូ​ណាន និង ទូរទស្សន៍​ជាតិ​ម្ពុ​ជា លើ​ការអភិវឌ្ឍ​ប្រព័ន្ធ ទូរទស្សន៍ ឌីជីថល នៅ​កម្ពុជា ។ នៅក្នុង​ឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកឡើង​នូវ​ពាក្យ​ខ្មែរ តែង​និយាយ​ថា កាលណា​យើង​មិនទាន់មាន ស្ពានថ្ម​ទេ យើង​ធ្វើ​ជា​ស្ពាន​ឬ​ស្សី​សិន ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា ហើយ​ទំនាក់​ទ​នង រវាង​វិស័យ​សារព័ត៌មាន នៃ​ប្រទេស​យើង​ទាំង ២ គឹជា​ស្ពាន​ឬ​ស្សី ដែល​រហូត​មកដល់ពេលនេះ មាន​ជា​ស្ពាន បេតុង យាំង​រឹងមាំ ។

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ជម្រាបជូន​ដែរ​ថា ក្រៅពី មាន​ទូរទស្សន៍ Cambodia Digital TV គឺមាន ស្ថានីយ៍​វិទ្យុ​មិត្តភាព កម្ពុជា ចិន ដែល​កំពុង​ធ្វើ​ការផ្សាយ នៅ​ភ្នំពេញ និង ខេត្ត សៀមរាប ហើយ​នៅ​ស្ថានីយ៍​វិទ្យុជាតិ​កម្ពុជា ក៏​មាន​ការផ្សាយ​ជា ភាសា​ចិន ផងដែរ ពិសេស មាន​ទស្សនា​វត្តី ខ្មែរ បោះពុម្ភ​ជា ភាសា​ខ្មែរ និង​ភាសា​ចិន បាន ធ្វើ​ការបង្ហាញ​ច្រើន ឲ្យ​យល់​ពី​ប្រពៃណី របស់​ជនជាតិ​ចិន ដែល​ទាំងនេះ បាន​សបញ្ជាក់​ឲ្យឃើញ​ពី​ការយោគយល់​គ្នា កាន់តែ​ច្រើន​ឡើង​ពី មួយថ្ងៃ ទៅ មួយថ្ងៃ ។

​បន្ទាប់​ពី​បញ្ចប់​នូវ​ជំនួប​ពិភាក្សា​ការងារ​រួចមក ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង ឯកឧត្តម ឈិន ហាវ លេខាធិការ​គណៈកម្មាធិកា​រ​មជ្ឍឹមបក្ស​នៃ​ខេត្ត យូ​ណាន និង​ជា​ប្រធាន​គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន ខេត្ត​យូ​ណាន ប្រទេស ចិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី ចុះហត្ថលេខា លើ​អនុស្សារណៈ យោគយល់​គ្នា ស្តីពី​កិច្ច​សហ​ប្រតិប្តិការ អភិវឌ្ឍន៍​អាជីវកម្ម OTT នៅ​ប្រទេស កម្ពុជា រវាង​ក្រុមហ៊ុន យូ​ណាន មេឌា គ្រុប និង ក្រុមហ៊ុន អ៊ី​ស្ត អេ​ស៊ា ធេលី​ខម ខេ​ម​បូឌា ។

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នា​ទីស្តីការក្រសួង ព័ត៌មាន ដោយ​ភាគី នៃ ការចុះ​អនុស្សារណៈ​នោះ គឺ​រវាង លោក ហ៊ី យ៉ា​ណីង ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន​យូ​ណាន មេឌា គ្រុប និង ប្រធាន ក្រុមប្រឹក្សាភិបាល​របស់ ក្រុមហ៊ុន សៅ អ៊ី​ស្ត អេ​ស៊ា ធេលី​ខម ខេ​ម​បូឌា ដែល​ក្រុមហ៊ុន​របស់​ស៊ី​តែ​ល មាន​បច្ចេកវិទ្យា​ល្បឿន Internet លឿន​នៅ​កម្ពុជា និង ជា​កន្លែង​ស្តុក​ទុក​ទិន្នន័យ ដ៏​ធំ​ផងដែរ​។

​ទាក់ទង​ទៅនឹង​ខ្លឹមសារ​សំខាន់ៗ នៃ​ការ​លើ​អនុស្សារណៈ យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​ន៏​អាជីវកម្ម OTT នៅ​ប្រទេស កម្ពុជា រវាង ក្រុមហ៊ុន យូ​ណាន មេឌា គ្រុប និង ក្រុមហ៊ុន អ៊ី​ស្ត អេ​ស៊ា ធេលី​ខម ខេ​ម​បូឌា នា​ឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​បញ្ជាក់ជូន​អ្នកសារព័ត៌មាន យ៉ាង​ដូច្នេះ​ថា ….​សំលេង​ដើម (ក្នុងវីដេអូ)៕

​អត្ថបទ និង​រូបភាព​÷ ក្រសួង​ព័ត៌មាន​

Tags: ពិធី​ចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អាជីវកម្ម OTT នៅ​កម្ពុជា​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តសៀមរាបនឹង​ចុះទៅពិនិត្យ​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ​

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តសៀមរាបនឹង​ចុះទៅពិនិត្យ​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ​

ក្រសួង​ព័ត៌មាន បើក​សិក្ខាសាលាផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទលើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​

ក្រសួង​ព័ត៌មាន បើក​សិក្ខាសាលាផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​ក្រោម​ឱវាទលើ​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ និង​ថវិកា​កម្មវិធី​

សមត្ថកិច្ច​ខេត្ត​សៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ឃាត់ខ្លួន​បាន​ជនបរទេស ១៦៣​នាក់​

សមត្ថកិច្ច​ខេត្ត​សៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ឃាត់ខ្លួន​បាន​ជនបរទេស ១៦៣​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.