ប្រជាកសិករ៥០គ្រួសារក្នុងឃុំសំរោងយា បានទទួលស្រូវពូជនិងជី ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ស្រូវពូជសែនក្រអូប និង ស្រូវខា១៥ របស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ ជាអំណោយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមទាំងជីសញ្ញាក្បាលក្របី ត្រូវបានចែកជូនដល់បងប្អូនប្រជាកសិករចំនួន៥០គ្រួសារមកពី៦ភូមិ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលក្នុងមួយគ្រួសារទទួលបានស្រូវពូជ១០០គីឡូក្រាម និង ជី ២៥ ...