Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋបាលស្រុកបន្ទាយស្រី ជំរុញដល់អាណាព្យាបាលនិងសិស្សានុសិស្សក្នុងសហគមន៍សិក្សាភាសាបរទេសបន្ថែមពីលើភាសាជាតិ

ដោយ Pothe Thun
02/05/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី ជំរុញដល់អាណាព្យាបាលនិងសិស្សានុសិស្សក្នុងសហគមន៍សិក្សាភាសាបរទេសបន្ថែមពីលើភាសាជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ផ្ដើមបើកដំណើរការគម្រោងសាកល្បងបង្រៀនបន្ថែមម៉ោងលើមុខវិជ្ជាភាសាអង់គ្លេស និងភាសាចិន ដល់សិស្សសាលាបឋមសិក្សាក្នុងសហគមន៍ នៃស្រុកបន្ទាយស្រី ដើម្បីលើកកម្ពស់ការសិក្សារបស់កុមារនៅកម្រិតបឋម និងឈានទៅរកកម្រិតបន្តបន្ទាប់ រហូតដល់ឧត្តមសិក្សា។

លោក សាំង វឌ្ឍនា អភិបាលរងស្រុកបន្ទាយស្រី មានប្រសាសន៍ថា ក្រៅពីការសិក្សាភាសាជាតិ កុមារក៏មានឱកាសជាច្រើនទៀតក្នុងការចាប់យកចំណេះដឹងពីភាសាបរទេស ដែលជាភាសាដែលមានតម្រូវការខ្ពស់។ ជាក់ស្ដែងការបើកដំណើរការគម្រោងសាកល្បងបង្រៀនបន្ថែមម៉ោងសិក្សាភាសាអង់គ្លេស និងភាសាចិន ដល់សិស្សសាលាបឋមសិក្សាក្នុងសហគមន៍ នៃស្រុកបន្ទាយស្រី នៅពេលនេះ គឺជាការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ឬមូលធនមនុស្ស ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកជាអាទិភាពសំខាន់ ក្នុងចំណោមអាទិភាពទាំង៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកអភិបាលរងស្រុក បានបញ្ជាក់ថា ស្រុកបន្ទាយស្រី ជាស្រុកមានសក្តានុពលលើវិស័យទេសចរណ៍ ហើយចំនួនភ្ញៀវទេសចរបរទេសមកទស្សនាក្នុងរង្វង់១២០០នាក់/១ថ្ងៃ ហើយក្នុងនោះយើងត្រូវដឹងថា តើយើងគួរធ្វើអ្វីបានខ្លះ? ដើម្បីទាញប្រយោជន៍ពីសកម្មភាពទេសចរណ៍ពីភ្ញៀវទេសចរណ៍បរទេសសម្រាប់ជួយដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនក្នុងមូលដ្ឋានយើង។ ដូច្នេះការផ្តល់ចំណេះដឹងភាសាបរទេសដល់ក្មេងៗក្នុងមូលដ្ឋាននេះ វាជាទុនសម្រាប់ជួយដល់ការសិក្សារៀនសូត្ររបស់ប្អូនៗនាពេលបច្ចុប្បន្ន ជាពិសេសទៅកម្រិតឧត្តមសិក្សាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី ថ្លែងដែរថា ជាការពិតណាស់បច្ចុបន្នភាសាអង់គ្លេស និងភាសាចិន ត្រូវបានគេចាត់ទុកជាភាសាសកលលោក ដែលមានតម្រូវការនៃការប្រើប្រាស់ខ្ពស់ជាងភាសានានា។ ក្រៅពីភាសាជាតិការចេះភាសាបរទេស នោះនាពេលអនាគតប្អូនៗ នឹងមានភាពងាយស្រួលក្នុងការទាក់ទងគ្នាជាមួយជាមួយជនបរទេស ព្រោះពួកយើងជាភ្នាក់ងារទេសចរណ៍ការងារក្នុងមូលដ្ឋាន។ ដូចនេះលោកសូមជំរុញឲ្យអាណាព្យាបាលសិស្សទាំងអស់ ព្យាយាមជំរុញបន្ថែម និងលើទឹកចិត្តកូនៗរបស់ខ្លួន ឲ្យចាប់យកភាសាបរទេសឲ្យបានច្រើន ក្រៅពីភាសាជាតិ ព្រោះវាវាពិតជាចាំបាច់ណាស់សម្រាប់អនាគតពួកគាតទាំងអស់គ្នា៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ លោក ហេង វ៉ាន្នី

Tags: រដ្ឋបាលស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៥ នៃស្រុកស្រីស្នំ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៥ នៃស្រុកស្រីស្នំ

សាលារៀនមួយចំនួននៅខេត្តសៀមរាប ស្វែងរកការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យដោយសារអាកាសធាតុក្តៅខ្លាំង

សាលារៀនមួយចំនួននៅខេត្តសៀមរាប ស្វែងរកការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យដោយសារអាកាសធាតុក្តៅខ្លាំង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.