គ្រឹះស្ថានអង្គរ រកចំណូលបានជាង៨៥លានដុល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុង រយៈពេល ៩ខែដើមឆ្នាំ២០១៨នេះ
យោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ ២០១៨នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៨៥.៥៧៩.៥២៣ ដុល្លារអាមេរិក កើនឡើងជាង១៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានមកទស្សនាខេត្តសៀមរាប និងបានចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.៩០១.៥៦៩នាក់ កើនឡើងជាង ៨ភាគរយ។ ក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនសរុបចំនួន ...