យោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ ២០១៨នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៨៥.៥៧៩.៥២៣ ដុល្លារអាមេរិក កើនឡើងជាង១៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានមកទស្សនាខេត្តសៀមរាប និងបានចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.៩០១.៥៦៩នាក់ កើនឡើងជាង ៨ភាគរយ។
ក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនសរុបចំនួន ៣.៨០៣.១៣៨ដុល្លារ ៕
អត្ថបទ : លោក ម៉ាត់ អារីហ្វីន
រូបថត : លោក ឃុត សៅ
កែសម្រួលអត្ថបទ : លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប