លុយសុទ្ធខុសច្បាប់ជាង២លានដុល្លារ នាំយកពីប្រទេសចិន ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗនៅសៀមរាប
កម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ២នាក់ នាំយកលុយជាង ២លានដុល្លារសហរដ្ឋអាមេរិច ពីទីក្រុងហុងកុង ប្រទេសចិន ចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថាប្រតិបត្តិការនេះ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន០២នាក់ នោះភ្លាមៗ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ...