អាជ្ញាធរខេត្តសៀមរាបទទួលទានសាច់ជ្រូក ធានាថា សាច់ជ្រូកដាក់លក់នៅទីផ្សារក្នុងខេត្ត សុទ្ធតែគ្មាជំងឺឆ្លង
នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប រួមនិងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបជាច្រើននាក់ បានទទួលទានសាច់ជ្រូក ដែលមានការចំអិនឆ្អិនល្អរួមគ្នា នៅខាងមុខផ្សារលើធំថ្មី ក្រុងសៀមរាប ដើម្បីបង្ហាញដល់សារធាណជនថា សាច់ជ្រូកដែលលក់នៅលើទីផ្សារក្នុងខេត្តសៀមរាប គឺមានសុវត្តិភាព និងទទួលទានបានដោយគ្មានជំងឺ។ ខណៈប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានផ្ទុះនូវជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិកនាពេលថ្មីៗនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាភាគច្រើន នៅមិនទាន់យល់ដឹងពីជំងឹនេះ ...