រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត សហការបង្កើតកម្មវិធីដំណើរកំសាន្តសាកល្បង ក្រោមប្រធានបទ សៀមរាបក្រៅពីប្រាសាទ
ដោយមានគាំទ្រថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត បានសហការបង្កើតកម្មវិធីដំណើរកំសាន្តសាកល្បង ក្រោមប្រធានបទ សៀមរាបក្រៅពីប្រាសាទ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយបាននាំអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ៩០នាក់ ឆ្ពោះទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលមានភាពទាក់ទាញនៅក្នុងខេត្តសៀមរាប ខណៈកន្លងមក បានដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍ "សៀមរាបក្រៅពីប្រាសាទ” ...