ថ្នាក់ដឹកនាំក្រសួងកសិកម្មនៃប្រទេសកម្ពុជា បង្ហាញថា បច្ចុប្បន្ននេះ វិស័យជលផលនៅក្នុងតំបន់ និងក្រៅតំបន់ទន្លេមេគង្គ បាននឹងកំពុងជួបប្រទះនូវការគំរាមកំហែង ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយបន្ទាន់
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា បច្ចប្បន្ននេះ វិស័យជលផលទាំងនៅកម្ពុជានិងនៅក្នុងតំបន់ទន្លេមេគង្គ បាននឹងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន និង ទទួលរងនូវការគំរាមកំហែងទាំងខាងក្នុង និងនិងខាងក្រៅវិស័យ រួមមានការនេសាទខុសច្បាប់ , គ្មានរបាយការណ៍ , គ្មានការអនុញ្ញាត , ការកាប់បំផ្លាញព្រៃលិចទឹក និង ព្រៃកោងកាង ...