Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

ដោយ Pothe Thun
23/06/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល
137
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកបរឡានព្រូសស្ទើរភ្លើង ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារបន្ថែមល្បឿន បណ្តាលឱ្យចូលក្នុងផ្ទះប្រជាពលរដ្ឋទាំងកំរោល សំណាងល្អ គ្មានមនុស្ស ចំណែកអ្នកបើកឡាន និងអ្នករួមដំណើរទាំងពីរមិនមានរបួសស្នាមអ្វីទាំងអស់។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងថ្ងៃនោះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវចាក់ប៊ីតុង ក្រោយផ្សារលើធំថ្មី (ហៅផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

បើតាមប្រភពពីសាក្សីនៅជិតខាងកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តព្រូសពណ៌សមួយគ្រឿងបើកបរមកពីទិសខាងត្បូងបត់មកទិសខាងកើត ខណ:ពេលនោះបានគេចពីម៉ូតូរ៉ម៉ក ប្រហែលមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គារ ចូលក្នុងផ្ទះវេរលុយយីហោ” អុីម៉ាននី វីរ: ” បុកខ្ទេចទ្វាកញ្ចក់ និងទូរទស្សន៍ អស់ចំនួន៣គ្រឿង។ ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់នៅកន្លែងកើតហេតុថា ជនបង្កឈ្មោះ ប៊ិន ដូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរបុគ្គលិកអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានស្រុកកំណើតនៅភូមិកំពង់ចន្លុះ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើកបររថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ២០១០ មកពីទិសខាងត្បូងបត់មកកើត បំរ៉ុងទៅផ្ទះ ខណ:ពេលនោះ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបើកចូលផ្ទះវេរលុយ យីហោ” អុីម៉ានី វីរ:” តែម្តង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប្រភពបានបញ្ជាក់ថា ម្ចាស់តូបជួលមានឈ្មោះ ឈើត វីរ: ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ វេរលុយ យីហោ អុី ម៉ាន់នី វីរ: រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បច្ចុប្បន្ន ជនបង្ក និងជនរងគ្រោះ បានត្រូវរ៉ូវគ្នា ដោយបង់សងការខូចខាត ចំនួន ១,០៥០ដុល្លារ ដែលមានចំនួន ២តូប ៖ តូបទី១/ម្ចាស់ផ្ទះវេរលុយអុីម៉ាននី វីរ: ក្នុងក្រុងសៀមរាប ទារសំណងចំនួន ១,០០០ដុល្លារ និងតូបទី២/ម្ចាស់តូបជាងជួសជុលទូរទស្សន៍ ត្រូវរថយន្តព្រូសបុកចូលផ្ទះដែរ ប៉ះពាល់ខូចខាតអស់ទូរទស្សន៍អស់ចំនួន ៣គ្រឿង ទារសំំណងចំនួន ៥០ដុល្លារ ដើម្បីបញ្ចប់រឿង។

ក្រោយបញ្ចប់រឿង កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាប បានប្រគល់ឱ្យរថយន្តព្រូសយករថយន្តទៅផ្ទះវិញ៕

វីដេអូ៖https://fb.watch

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

 

Tags: រថយន្តព្រូស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.