Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ដោយ Pothe Thun
24/06/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប កាន់តែកើតឡើងជារៀងរាល់ថ្ងៃនោះ ជាពិសេសនៅក្នុងក្រុងសៀមរាប បានធ្វើឲ្យចំនួនអ្នកជំងឺច្រើនលើសចំនួនគ្រែសម្រាប់ព្យាបាលដែលបានគ្រោងទុក ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ អាជ្ញាធរខេត្តបានគ្រោងយកវិទ្យាល័យអង្គរ ជាកន្លែងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននេះនៅក្នុងក្រុងសៀមរាប មានមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគោរុកោសល្យ និង វិក្រឹត្តការខេត្ត មានអ្នកជំងឺកំពុងព្យាបាលលើសពី៣០០នាក់ហើយ ។

លោក ប៉ែន ផលគុណ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើជាវាគ្មិននៃកម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ របស់វិទ្យុនិងទូរទស្សន៍ជាតិខេត្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ។
លោក ប៉ែន ផលគុណ មានប្រសាសន៍ទៀតថា ក្រៅពីក្រុងសៀមរាប មានវិទ្យាល័យដំដែក នៅក្នុងស្រុកសូទ្រនិគម បានយកធ្វើជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានគ្រែប្រមាណ ១០០គ្រែ ហើយនៅតាមបណ្ដាស្រុកមួយចំនួន ដូចជា ស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកអង្គរជុំ បានកំពុងត្រៀមជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកន្លែងនីមួយៗ មានគ្រែព្យាបាលប្រមាណ ២០គ្រែ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺ ៣កុំ រួមមាន ៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញ ចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង ៣ការពារ រួមមាន ៖ ត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ , លាងដៃជាមួយសាប៊ូ អាល់កុលឬជែល , រក្សាគម្លាតសង្គម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តមមានប្រសាសន៍ថា ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្មដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ ឬរត់គេចពីមណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរីករាលដាល រហូតប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងជាពិសេសប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដូចពាក្យស្លោកថា ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្លាប់បានមានប្រសាសន៍ថា ជោគជ័យឬបរាជ័យ នៃការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ព្រោះថារាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលបានខិតខំអស់ពីចិត្តពីថ្លើមនៅក្នុងការអំពាវនាវ នៅក្នុងការដាក់ចេញនូវវិធានការចាំបាច់សម្រាប់ការអនុវត្ត ការកើតមាន ការឆ្លងរាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមក ប៉ុន្តែដោយសារមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ្លេច ប្រហែស និងមើលស្រាលលើស្ថានភាពនៃការវាយលុកចំពោះវីរុសកូវីដ-១៩ បានធ្វើឲ្យមានការចម្លងនេះ វាដើរពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សូមអនុវត្តឲ្យបានហ្មត់ចត់ និង ត្រឹមត្រូវបំផុត នូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៧នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៤៨៦នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់ ៕

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩​វិទ្យាល័យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

មន្ទីរសង្គមកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បន្តចុះចែកអំណោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ ក្នុងខេត្តសៀមរាប

មន្ទីរសង្គមកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បន្តចុះចែកអំណោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.