Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរសង្គមកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បន្តចុះចែកអំណោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
24/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរសង្គមកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បន្តចុះចែកអំណោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ ក្នុងខេត្តសៀមរាប
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ មកពីឃុំចំនួន ៣ ក្នុងស្រុកពួក រួមមាន៖ ១- ភូមិល្វាចំនួន ១៥គ្រួសារ ,២- ភូមិរើលចំនួន ២៥គ្រួសារ ,៣- ឃុំត្រីញ័រចំនួន ១៥គ្រួសារ ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គី.ក្រ, មីចំនួន ១កេស, ទឹកស៊ីអ៊ីវចំនួន ១យួរ, ទឹកត្រីចំនួន ១យួរ, ត្រីខកំប៉ុងចំនួន ១យួរ និងប៊ីចេងចំនួន ១កញ្ចប់(០.៥គី.ក្រ)។

លោក អោ ម៉ៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា អំណោយទាំងអស់នេះ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឲ្យតាមរយ:ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយអនុវត្តដោយផ្ទាល់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។ លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អំណោយទាំងនេះគឺក្រសួងសង្គមកិច្ច ក៏ដូចជាមន្ទីរសង្គមកិច្ចខេត្ត បានគ្រោងជាប្រចាំឆ្នាំ សម្រាប់ជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩។

លោក បានបន្ថែមថា ក្រុមការងារធ្វើការនេះ ជាលក្ខណ:តូចៗ ដោយសារបារម្ភ និងការពារខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទី១- ត្រូវខិតខំបង្កបង្កើនផល ដើម្បីឱ្យជីវភាពបានល្អប្រសើរពីព្រោះថាពេលនេះគឺជាពេលរដូវវស្សា ដែលបងប្អូនអាចធ្វើបាន។ ទី២- សូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាព, ត្រូវចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលគឺ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រភព: មន្ទីរសង្គមកិច្ចខេត្តសៀមរាប
កែសម្រួល៖ លីវ សុខុន

Tags: មន្ទីរសង្គមកិច្ចខេត្តសៀមរាបវិបត្តិកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា

ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា

យ៉ាងហោចមនុស្សប្រមាណ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប

យ៉ាងហោចមនុស្សប្រមាណ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប

អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម

អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.