ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១លាន២សែននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃទី៣ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា មានអ្នកទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ...

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។ ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន ...

អ្នកទេសចរសម្ដែងការរីករាយក្នុងដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ត នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរសម្ដែងការរីករាយក្នុងដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ត នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ហើយដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះដែរ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។ អ្នកទេសចរពួកគាត់បានលើកឡើងថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរវត្ត មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ ពីមន្ដ្រីសន្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណៈដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដនាឆ្នាំនេះ កើនឡើងគួរឱ្យកត់សំគាល់។ ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប ...

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននទទួលការចុះចតនិងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ ក្នុងឱកាសទទួលស្វាគមន៍ការមកដល់អ្នកទេសចរចម្រុះជាតិសាសន៍នេះ ឯកឧត្តម ទៀ សីហា ...

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​នាំគ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការឡើង​ទៅលើ​ប្រាសាទ​ទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចំនួន​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅលើ​កំពូល​ប្រាសាទភ្នំបាខែង ក្នុងពេល​ទស្សនា​ម្ដងៗ ខណៈ​ដែល​ភ្ញៀវ​ទេសចរណ៍​ដទៃទៀត ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទភ្នំបាខែង​ដែរនោះ គឺ​ត្រូវ​រង់ចាំ​ដល់ពេល​ដែល​អ្នក​ឡើង​មុនៗ​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នកថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំ​បាន ដោយ​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឲ្យមាន​កន្លែង​មើល​ថ្ងៃលិ​ចបាន​ដោយ​មិនបា​ច់​ឡើង​ទៅ​លើ​ប្រាសាទ ។​ ...

Recommended

សូម Like និង Follow ពួកយើង