ពលរដ្ឋភូមិនគរក្រៅ ក្នុងក្រុងសៀមរាបសាទរចំពោះទ្វារទឹកថ្មីដែលជួយឱ្យដំណាំកសិកម្មពួកគាត់បានផលល្អឡើងវិញ
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការសាទរ ចំពោះសំណង់ទ្វារទឹកថ្មី ឈ្មោះថាទ្វារទឹកលោកតា ស៊ត់ ដោយបច្ចេកទេសត្រឹមត្រូវ មានប្រព័ន្ធបិទទ្វារទឹកដើម្បីស្ទាក់ទឹកទុកប្រើនារដូវប្រាំងផង នៅមូលដ្ឋានពួកគាត់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែចម្ការលើផ្ទៃដីជិត ១០០ហិកតា ដែលបានសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ចាប់ពីខែមិថុនាមក ខណៈដែលទ្វារទឹកនេះមានបណ្តោយជាង ២០ម៉ែត្រ និងទទឹងប្រមាណ ១៨ម៉ែត្រ ហូរកាត់អូរខ្លូត ដែលរំដោះទឹកភ្លៀងហូរចាក់ទៅស្ទឹងពួក ...