ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងសង្កាត់សំបួរបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសង្កាត់សំបួរ ក្នុងក្រុងសៀមរាប បានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់សំបួរ គឺភូមិជ្រៃ និងភូមិសំបួរ ដែលមានក្បាលដីចំនួន១.៥៨១ ក្បាលដី ខណៈការចែកប័ណ្ណនេះ បានចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មក ហើយនឹងបញ្ចប់នៅពេលដែលប្រជាពលរដ្ឋទទួលនៅប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្នា ។ ...