ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវអោយប្រជាពលរដ្ឋរួមគ្នាថែរក្សា សុខសន្តិភាព
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រធាមក្រុមប្រឹក្សាខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យរួមគ្នាថែរក្សា សុខសន្តិភាព បានស្ថិតស្ថេរគង់វង្ស សំដៅបន្តជំរុញល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការ រីកចម្រើនថែម ទៀតនោះ។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម បាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចន្ទរាម ហៅវត្តត្រកៀត ភូមិត្រគៀក ឃុំមុខម៉ែន ...