Sunday, June 15, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា សុខសន្តិភាព​

ដោយ Pothe Thun
23/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
https://www.facebook.com/tvsiemreap/videos/2729655410389385/
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រ​ធា​ម​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​រួមគ្នា​ថែរក្សា សុខសន្តិភាព បាន​ស្ថិតស្ថេរ​គង់វង្ស សំដៅ​បន្ត​ជំរុញ​ល្បឿន​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​មានការ រីកចម្រើន​ថែម ទៀត​នោះ​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ឯកឧត្តម បាន អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ចន្ទ​រាម ហៅ​វត្ត​ត្រកៀត ភូមិ​ត្រគៀក ឃុំ​មុខ​ម៉ែន ស្រុក​ពួក​ខេត្តសៀមរាប​។​

ឯកឧត្តម អ៊ឹង ហឿន បាន​ថ្លែង​ទៀតថា បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​មួយ​ដ៏​ធំ​នៃ​ប្រពៃណី​ទំនៀមទម្លាប់​ជាតិខ្មែរ​ដែល​អ្នក​កាន់​ព្រះពុទ្ធសាសនា​គោរព​ប្រតិបត្តិ​តាំងពី​ដូនតា​រៀងមក​។ ម្យ៉ាងទៀត​ពិធី​កាន់ បិណ្ឌ​នេះ​ពុទ្ធបរិស័ទ ពុទ្ធសាសនិក​ខ្មែរ​យើង បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​បងប្អូន​ជាម​ន្ត្រី រាជការ អ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជា​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ បានមក​ជួបជុំគ្នា​នាំយក​ចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យ​ទៅ​ប្រគេន ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅតាម​ទីវ​ត្ត​អារាម​នានា​
​។​
​បន្ទាប់ពី​ការគោរព​ថ្វាយ​ភួងផ្កា​បូជា​ទៀនធូប​ចំពោះ​ព្រះ​ពុទ្ធរូប​ព្រះសម្មាសម្ពុទ្ធ និង​នមស្សការ​ព្រះ​រតនៈត្រៃ​តាម​គន្លង​ព្រះពុទ្ធសាសនា និង​ពិធីរាប់បាត្រ​រួចមក ឯកឧត្តម​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ព្រះសង្ឃ តាជី​យាយជី ប្រជា​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ដែល​បាន​ចូលរួម​នាឱកាស​នោះ​ថា ការគោរព​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ វិញ្ញាណក្ខន្ធ​មាតាបិតា​ជីដូន​ជីតា​ញាតិ​ការ​ទាំង​ប្រាំពីរ សណ្តាន​បុព្វការី​ជន​ដែល​បាន ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ និង​ដួង​វិញ្ញាណក្ខន្ធ​កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី​ដែល​បាន ពលី​ជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​និង​ការពារ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

13/06/2025
មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

13/06/2025

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល បាន​ជួបជុំគ្នា​មានឱកាស​បានធ្វើ​បុណ្យទាន​យ៉ាង​សប្បាយរីករាយ នាពេលនេះ​ក៏​ដោយសារតែ ប្រទេសជាតិ​របស់​យើង​មាន​សុខសន្តិភាព​ពេញលេញ​ក្នុងការ​រស់នៅ​មានការ​អភិវឌ្ឍ​រីកចម្រើន សម្បូរ​សប្បាយ​។ កត្តា​នាំ ឱ្យមាន​សន្តិភាព និង​ការអភិវឌ្ឍ​នេះ​ក៏​ដោយសារតែ គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានបញ្ចប់​សង្គ្រាម​ទាំងស្រុង​ដឹកនាំ​កសាង​ប្រទេសជាតិ​ឆ្ពោះទៅរក​សុខសន្តិភាព​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​។​

​ឯកឧត្តម​បន្តទៀតថា វិស័យ​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ប្រជាពលរដ្ឋ​គោរព ប្រតិបត្តិ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ចូលរួមចំណែក​កសាង​សុខសន្តិភាព​ក្នុងប្រទេស​ជាតិ​យើង​។ ក្នុង​ពិធី​កាន់បិណ្ឌ​នេះ ឯកឧត្តម លោកជំទាវ ព្រមទាំង​អស់លោក លោកស្រី​ជា​ដឹកនាំ​ក្នុង​ខេត្ត និង ពុទ្ធបរិស័ទ បានធ្វើការ​វេរ​ប្រគេន​នូវ​ទ័​យ្យ​ទានវត្ថុ​ដល់​ព្រះសង្ឃ ដើម្បី​សម្រាប់​ប្រើប្រាស់​នៅ ក្នុងពេល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ក្នុង​ទីវ​ត្ត​ប្រាសាទ​គោកចក រួមមាន​អង្ករ ២៥០​គ​ក្រ មី​០៥​កេស ទឹកក្រូច​១០​កេស​, ទឹកត្រី ០៤​យួរ​, ទឹកស៊ីអ៊ីវ​០៤​យួរ​, ទឹក​សុទ្ធ ១០​កេស​, ត្រីខ ១​កេស , ស្ករស​១០​គ​ក្រ និង ទឹកដោះគោ ០១​កេស តែ​៥​កញ្ចប់ និង បច្ច័យ​ចំនួន ២​លាន​រៀល និង សីល​វ័​ន្ត សីលវន្តី ម្នាក់ៗ​ក្រណាត់ស​១​ដុំ បច្ច័យ​១​ម៉ឺន​រៀល ព្រមទាំង​បានធ្វើ​ពិធីរាប់បាត្រ បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត បងប្អូន​ជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍ នឹង​សូម​ឲ្យ​អំណាច​នៃ​អា​និ​សង្ឃ នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ត​អ្នក​ទាំងនោះ បាន​ទៅកាន់​ទី​សោយសុខ​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត ក្នុងឋាន​សុគតិភព​កុំបី​ខាន​ឡើយ ។​

​នៅ​ឱកាស​នោះដែរ​ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប ឯកឧត្តម​ក៏បាន​នាំយក​នូវ​អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោកជំទាវ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង ងាយ​រងគ្រោះ ចំនួន​៣៨០​គ្រួសារ មកពី​ឃុំ​ចំនួន ៥​របស់​ស្រុក​ពួក ដោយ​ក្នុង មួយ​គ្រួសារ ទទួលបាន​អង្ករ ២០​គ​ក្រ​ផងដែរ ។ ក្នុងការ​សំណេះសំណាល​នោះដែរ ឯកឧត្តម អ៊ឹង ហឿន ក៏បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត និង​សម្ត​ច​ពិជ័យ​សេនា ឯកឧត្តម​អភិបាលខេត្ត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត និង ងាយ​រងគ្រោះ ។ ជាសំខាន់​កន្លងមកនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​នូវ​ស្រូវពូជ រួមទាំង​សម្ភារៈប្រើប្រាស់ ដែល​ផ្តល់​តាមរយៈ​ក្រសួងកសិកម្ម និង មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត​ផងដែរ ៕​

 

Tags: កាន់បិណ្ឌ​វេន​ទី​៨​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​វត្ត​ចន្ទ​រាម ហៅ​វត្ត​ត្រកៀត ភូមិ​ត្រគៀក ឃុំ​មុខ​ម៉ែន ស្រុក​ពួក​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ !

ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ !

 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    285 shares
    Share 114 Tweet 71
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    764 shares
    Share 585 Tweet 75
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8945 shares
    Share 5409 Tweet 1473
  • ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

    21 shares
    Share 8 Tweet 5
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    20 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,908)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,253)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,080)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (892)
  • សាសនា និង មនុស្សធម៌ (1,032)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.