Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

ដោយ Pothe Thun
23/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក​លី សំរឹទ្ធ អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរ​អប្សរា និង លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង នាយក​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ និង អង្គភាព​ទាំង ៦ របស់​សាលាខេត្ត ដើម្បី​ពិនិត្យ ពិភាក្សា និង អនុម័ត​ទៅលើ​របៀបវារៈ​សម័យប្រជុំ​សាមញ្ញ លើក​ទី​៤ ។

​ក្នុង​ដំណើរ​នៃ​កិច្ចប្រជុំ​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ពិនិត្យ ពិភាក្សា និង​ធ្វើ​អនុម័ត​ទៅលើ ៖ ១. កំណត់ហេតុ​នៃ​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ , ២. របាយការណ៍​ប្រចាំខែ សីហា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត , ៣. ពិនិត្យ ពិភាក្សា និង អនុម័ត​លើ​ប្រតិទិន ស្តីពី​ការរៀបចំ​កសាង​ផែនការ​អភិវឌ្ឍ​រយៈពេល​៥​ឆ្នាំ​(២០២០.២០២៤) និង លើ​វិសោធនកម្ម កម្មវិធី វិនិយោគ​០៣​រំកិល (២០១៩.២០២១) និង ៥. ពិនិត្យ ពិភាក្សា និង អនុម័ត​លើ​គោលការណ៍​ណែនាំ ផ្នែក​គោលនយោបាយ នៃ​ការរៀបចំ កសាង​ផែនការ​អនុវត្ត​រយៈពេល ០៥​ឆ្នាំ (២០២០.២០១២៤) របស់​រដ្ឋបាល​ខេត្តសៀមរាប ។

​ក្នុងឱកាស​នោះ ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន ដែល​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត និង អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់ និង អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដូចជា​បញ្ហា​ចរាចរណ៍ , ការជំរុញ​អ្នក​ដែល​គ្រប់​អាយុ​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត , ការងារ​ចំណូល​ចំណាយ និង បញ្ហា​ផ្លូវ​ខូច​ដោយសារ​លិច​ទឹក​ដែល​មិន​អាចធ្វើ​ចរាចរណ៍​បាន​ចំពោះ​រថយន្ត​ធុន​ធ្ងន់ លើ​កំណាត់​ផ្លូវ​ពី​ឃុំ​ស្រែ​ណូយ​ទៅ​សាលាស្រុក​វ៉ារិន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជាការ​ឆ្លើយតប​លោក លី សំរឹទ្ធ បានអនុញ្ញាត​ឲ្យ​បណ្តា​មន្ទីរ ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​បកស្រាយ​បំភ្លឺ​នូវ​គ្រប់​រាល់​បញ្ហា​ដែល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បានលើកឡើង ពិសេស​លោក លី សំរឹទ្ធ បាន​ណែនាំ​ដល់​មន្ត្រី​នៅ​សាលាខេត្ត ត្រូវធ្វើ​ការទំនាក់ទំនង​ទៅ​រដ្ឋបាល​ស្រុក​វ៉ារិន ដើម្បី​សហការគ្នា​ធ្វើការ​ជួសជុល​ផ្លូវ​ខូច​ដោយសារ​លិច​ទឹក​លើ​កំណាត់​ផ្លូវ​ពី​ឃុំ​ស្រែ​ណូយ​ទៅ​សាលាស្រុក​វ៉ារិន ៕

​អត្ថបទ និង​រូបភាព​៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.