Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

ដោយ Pothe Thun
23/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
142
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបំពេញបព្វជា ជាបព្វជិត ឬនិយាយជាសាមញ្ញដែលថា ការសាងផ្នួសជាសង្ឃ-សាមណេ គឺជាឧបនិស្ស័យរបស់បុគ្គលដែលជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បើទោះជាក្នុងថេរៈវេលាវែងឬខ្លីក៏ដោយ រមែងទទួលបានផលបុណ្យយ៉ាងធំធេង ។ សេចក្តីជ្រះថ្លានៃបុគ្គលមានឧបនិស្ស័យក្នុងការសាងផ្នួស ជាភិក្ខុសាមណេ គង់សិក្សារៀនសូត្រធម៌-វិន័យតាមទីអារាមនានាដោយក្តីអំណត់ព្យាយាម បដិបត្តិជាសាវៈនៃព្រះសម្មាសម្ពុទ្ធ គឺជាការកម្រណាស់ ដែលបុគ្គលជាទូទៅ មិនងាយអាចអនុវត្តបាននោះទេ ។

សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា មានថេរដីការយ៉ាងដូច្នេះ នៅវត្កឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ពស ២៥៦៣ ក្នុងឱកាសកាន់បិណ្ឌវេនទី១០ ត្រូវនឹងទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងឱកាសដែល មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី ជ្រះថ្លាបំបួសកូននាគ ( មាស រ៉ាវុធ ) ជាបុត្របង្កើតនោះ ។

សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ មានថេរដីការដែរថា ៖ នេះគឺជាពិធីបំបួស សងគុណមាតាបិតា ដែលពិធីនេះ គឺជាទំនៀមទម្លាប់ព្រពៃណីព្រះពុទ្ធសាសនា ដូនតាខ្មែរគោរពបដិបត្តិជាយូរលង់ណាស់មកហើយ ហើយបច្ចុប្បន្ននេះ ក្នុងសង្គមខ្មែរយើង ពុទ្ធសាសនិកជននៅតែមានជំនឿដក់ជាប់ក្នុងផ្នត់គំនិត និងបានរក្សាប្រពៃណីជំនឿសាសនាមួយនេះ មិនចំពោះថានៅទីក្រុង និគម-ជនបទនោះឡើយ ជារឿយៗតាមទីអារាមនានា មានប្រារព្ធពិធីបំបួសនេះ ដោយជ្រះថ្លាបំផុត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ព្រះអង្គមានថេរដីការ បញ្ជាក់ឲ្យដឹងដែរថា ៖ ប៉ុន្តែអ្វីដែលកត់សំគាល់នោះ បូណ្យវិសាខបូជា ដែលជាបុណ្យយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ អ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ក្នុងគម្ពីរបឋមសម្ពោធិ ជាមហាមង្គលអភិលក្ខិតកាលនោះ មានមន្រ្តីសង្ឃក្នុងខេត្តសៀមរាប ប្រារព្ធពិធីបំបួសកុលបុត្រកុលធីតាដ៏ធំជារៀងរាល់ឆ្នាំ នៅវត្តអង្គរខាងត្បូង ។

ព្រះគ្រូបញ្ញារង្សីឧត្តមបណ្ឌិត គង់ សុភាព ព្រះចៅអធិការវត្តអង្គរខាងជើង មានសង្ឃដីការថា ៖ ពិធីបំបួសកុលបុត្រ-កុលធីតា សងគុណមាតាបិតា គឺមានលំអានតាំងតែពីក្នុងសម័យពុទ្ធកាល ជាការបួសរៀនបដិបត្តិធម៌វិន័យរយៈពេលខ្លី ឬមធ្យមទៅតាមសទ្ធាចិត្ត និងលទ្ធភាពឱកាសដែលបុគ្គលអាចទទួលយកបាន ក៏ប៉ុន្តែក៏មានន័យតាមកាលវេលាកំណត់ផងដែរ ។

ថេរដីការរបស់ព្រះគ្រូចៅអធិការវត្តអង្គរខាងជើង បញ្ជាក់ថា ៖ ពុទ្ធនិទាន រឿងសុបិន្តកុមារ បានបង្ហាញអំពីអានិស្ឃបុណ្យនៃការបំពេញបព្វជា ជាបព្វជិត នោះគឺដោយអំណាចនៃការសាងផ្នួសរបស់សុបិន្តកុមារ ត្រូវបានជួយសង្គ្រោះមាតា រួចផុតពីកម្មពៀរ ដែលយមទូតនាំយកទៅឋាននរកនោះ ។ អានិសង្ឃបុណ្យនៃការសាងផ្នួសនេះ មិនត្រឹមតែមាននៅក្នុងពុទ្ធនិទាននោះទេ តែវាបានកើតមានរួចហើយ នៅក្នុងសង្គមនៃអ្នកកាន់ព្រះពុទ្ធសាសនា ដែលនោះអាចជាចម្ងល់សម្រាប់សង្គមវិទ្យាសាស្រ្តបច្ចប្បន្ន។ យ៉ាងណាក៏ដោយការពិតក្នុងជំនឿ និងការពិតក្នុងវិទ្យាសាស្រ្ត ជាក់ស្តែងយ៉ាងណានោះ វាជាជម្រើសតាមការវិភាគ-ពិចារណា ដែលអាចទទួលយកបាន ៕

អត្ថបទ និង រូបភាព ៖ ងិន គឹមឡេង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ព្រះពុទ្ធសាសនាសងគុណមាតា-បិតាសាងផ្នួស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.