Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ !

ដោយ Pothe Thun
23/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/510737723034641/
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​នៃ​កិច្ចសហការ​ជាមួយ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ អង្គការ​យូណេស្កូ ព្រម​ជាមួយនឹង​ការឧបត្ថម្ភ​គាំទ្រ ដោយ​ក្រុមហ៊ុន​ឯកជន​នានា​ជាច្រើន​ទៀត បានរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា​លើក​ទី​២ នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា នា​ខេត្តសៀមរាប ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មាន​វត្តមាន​ជា​អធិបតី​ក្នុង​ពិធី​នេះ ហើយ​ក៏មាន​វត្តមាន​សិស្ស​-​និស្សិត និង​យុវជន ប្រមាណ​ជា ៥០០​នាក់ និង​អ្នកសម្របសម្រួល​៥០​នាក់​ផ្សេងទៀត បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ។

ជាការ​រំលឹក​ឡើងវិញ ព្រឹត្តិការណ៍​លើកដំបូង​នៃ​ទិវា​សហគ្រិនភាព​កម្ពុជា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៨ គឺ​យោងតាម​បទពិសោធន៍ ដែល​ក្រសួង​អប់រំ​ទទួលបាន​តាមរយៈ​នៃ​ការ​បំបែក​កំណត់ត្រា​ពិភពលោក (Guinness World Record) សម្រាប់​សិក្ខាសាលា​អាជីវកម្ម ដែលមាន​លក្ខណៈ​អនុវត្ត​ជាក់ស្តែង​ធំ​បំផុត​នៅលើ​ពិភពលោក កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ ។​

អ្វីដែល​កត់សម្គាល់ថា ការរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា​លើក​ទី​២​នេះ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​នោះ គឺ​កម្មវិធី​នេះ​ត្រូវ​រៀបចំឡើង​នៅតាម​ទីតាំង​ចំនួន ២៥ កន្លែង​ផ្សេងៗ​គ្នា ក្នុងពេល​តែមួយ ( ថ្ងែ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ) នៅតាម​បណ្តា ២៥ ខេត្ត​-​រាជធានី ហើយ​គេ​រំពឹងថា នឹងមាន​យុវជន​-​យុវនារី ចូលរួម​យ៉ាងហោចណាស់​ប្រមាណ​ជា ៤៥០០​នាក់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​យុវជន អ្នកតំណាង​សំខាន់ៗ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​នានា​ដែល​ចូល​រួមសហការ​ឧបត្ថម្ភ​គាំទ្រ ត្រូវបាន​ថ្លែង​សុន្ទរកថា និង​ផ្តល់​អនុសាសន៍​សំខាន់ៗ​ដល់​យុវជន​តាមរយៈ​នៃ​ការផ្សាយ​ផ្ទាល់ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​https://WM.facebook.com/moeys.gov.kh) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពី​ក្រុង​សៀមរាប ផងដែរ ។​

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ៖​ទិវា​សហគ្រិនភាព​កម្ពុ​ជា គឺជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ថ្មីៗ​និង​មាន​ផលប្រយោជន៍​សម្រាប់​យុវជន​កម្ពុជា ក្នុងការ​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ទៅតាម​ចំណង់​ចំណូលចិត្ត ទៅតាម​លទ្ធភាព ទៅតាម​ជំនាញ​ដែល​ខ្លួន​មាន និង​ទោ​តាម​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត ។

ឯកឧត្តម បង្ហាញ​នូវ​ការចាប់​អារ​ម្ម​ណ៏​ថា មាន​យុវជន​មួយចំនួន បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​ដោយ​ភាព​ប្រថុយប្រថាន មិន​ទទួលបាន​ការណែនាំ​តម្រង់ទិស និង​មិន​បានទទួល​ការបណ្តុះបណ្តាល​គ្រប់គ្រាន់​អំពី​សហគ្រិនភាព ដែលជា​កត្តា​ធ្វើ​ឲ្យ​យុវជន​ទាំងនោះ​ប្រឈម​នឹង​ហា​នី​ភ័យ​ខ្ពស់ ចំពោះ​ការចាប់​ផ្តើមធ្វើ​អាជីវកម្ម​របស់​ពួកគេ ។​

ការបណ្តុះ​គំនិត​សហគ្រិនភាព​ដល់​យុវជន មិន​ត្រា​ម​តែ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​ឆ្ពោះទៅមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​គាំទ្រ​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ទទួលបាន​ជោគជ័យ​សម្រាប់​ការធ្វើ​អាជីវកម្ម ការងារ​ទៅកាន់​ការងារ​ផ្លូវការ និង​លើកកម្ពស់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​និង​សហគមន៍​របស់​ពួកគេ ផងដែរ ។ នេះ​គឺជា​ព្រឹត្តិការណ៍​បង្កើត​វប្បធម៌​ពិភាក្សា​រៀនសូត្រ ដោយ​ពុំមាន​គ្រូបង្រៀន​នោះទេ ហើយ​អ្នកចូលរួម​នឹងត្រូវ​ធ្វើការ​ងារ​ជា​ក្រុម ទៅតាម​ការណែនាំ​ជា​ជំហានៗ ដូច​ដែលមាន​បង្ហាញ​នៅក្នុង​មេរៀន ៕

ទិវាសហគ្រិនភាពកម្ពុជាលើកទី២ ឆ្នាំ២០១៩

ទិវាសហគ្រិនភាពកម្ពុជាលើកទី២ ឆ្នាំ២០១៩ #ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, September 21, 2019

Tags: ក្រសួង​អប់រំ យុវជន និង​កីឡាទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ !មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជាអង្គការ​យូណេស្កូអង្គការ​អន្តរជាតិ​ខាង​ការងារ ILO​អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

 ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤អាណត្តិ​ទី​៣

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

ការសាងផ្នួសជាសង្ឃ ដើម្បីសងគុណមាតា-បិតា គឺជាជំនឿប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបានពុទ្ធសាសនិកជន ថែរក្សាដោយការបដិបត្តិរហូតដល់បច្ចុប្បន្ននេះ

​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.