Tag: ​ប្រាសាទទន្លេស្ងួត

បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

បន្ទាប់ពីជួសជុលរួចរាល់ បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ ក្នុងរចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ មានកម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ បានបាក់បែកជា៦បំណែកផ្សេងៗគ្នា ...

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus ...

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​រុះរើ​សំណង់​ប្រាសាទទន្លេស្ងួត​ដើម្បី​ជួសជុល​អភិរក្ស​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​រុះរើ​សំណង់​ប្រាសាទទន្លេស្ងួត​ដើម្បី​ជួសជុល​អភិរក្ស​

​ប្រាសាទទន្លេស្ងួត គឺជា​មន្ទីរពេទ្យ​បុរាណ​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​ស​.​វ​.​ទី​១២ និង​ដើម​ស​.​វ​ទី​១៣​។ បច្ចុប្បន្ន ប្រាសាទ​នេះ​រង​នូវ​ការខូចខាត​ជាខ្លាំង​ដោយ សារ​ទឹក រុក្ខជាតិ គុណភាព​សម្ភារៈ និង​អាយុកាល​របស់​សំណង់​។ ថ្ម​គ្រឹះ​ពុកផុយ ស្រុត និង​តួ​ប្រាសាទ​ទ្រេត​ខ្លាំង ថ្ម​ជញ្ជាំង​រំកិល​ចេញពី​ទីតាំង​ដើម និយាយ​រួម គឺ​ប្រាង្គ​ប្រាសាទ​បាត់បង់​លំនឹង​ស្ទើរតែ​ទាំងស្រុង​។​ ​យោងតាម​អនុសាសន៍​ក្រុម​អ្នកជំនាញ ad hoc របស់​អង្គការ​យូណេស្កូ ...

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​គ្រោង​នឹង​ប្រើពេល​ជួសជុល​ឡើងវិញ ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​តាម​ការបញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បានឱ្យដឹងថា ប្រាសាទទន្លេស្ងួត​រង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត​។ ទី​ពីរ គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ...

Recommended

សូម Like និង Follow ពួកយើង