Tag: ​ប្រេង

តំបន់​ប្រេង​នៅ​ភាគ​ឦសាន​ស៊ី​រី នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​អាមេរិក​ស្របច្បាប់ ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម ISIS

តំបន់​ប្រេង​នៅ​ភាគ​ឦសាន​ស៊ី​រី នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​អាមេរិក​ស្របច្បាប់ ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម ISIS

​តំបន់​ប្រេង​ស្ថិត​ភាគ​ឦសាន​ប្រទេស​ស៊ី​រី ដែល​សហរដ្ឋអាមេរិក​កំពុង​ការពារ នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​យោធា​អាមេរិក ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ ISIS​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងការបរទេស​អាមេរិក ដកស្រង់​ផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ មន្ត្រី​អាមេរិក​ដដែល​បាន​គូសបញ្ជាក់ ថា «​ឈរ​នៅលើ​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព តំបន់​ប្រេង​នៃ​ភាគ​ឦសាន​ប្រទេស​ស៊ី​រីនឹង​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​មួយ សម្រាប់​ពួកយើង​បន្ត​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក ISIS ដោយ​ស្របច្បាប់​»​។​

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​សហរដ្ឋអាមេរិក នឹង​បន្ត​ដាក់ទណ្ឌកម្ម លើ​អ្នកណា​ក៏ដោយ​ដែល​ទិញ​ប្រេង​អ៊ីរ៉ង់ ឬក៏​ធ្វើ​ជំនួញ​ជាមួយ កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់ ហើយនឹង​គ្មាន​ការលើកលែង លើ​ទណ្ឌកម្ម​ប្រេង ដែល​ត្រូវបាន​ធ្វើឡើង​ជាថ្មី​នោះទេ នេះ​បើ​យោងតាម​សម្តី របស់​មន្ត្រី​សហរដ្ឋអាមេរិក​មួយរូប បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​។​ ​លោកស្រី Sigal Mandelker ជា​អនុរដ្ឋមន្ត្រី​ក្រសួង​រត​នាគារ សហរដ្ឋអាមេរិក ទទួលបន្ទុក​ផ្នែក​អំពើ​ភេរវកម្ម និង​ការ​ស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុ បាន​និយាយប្រាប់ អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា ...

Recommended

សូម Like និង Follow ពួកយើង