រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រកាសធ្វើការស្ដារ និងជួសជុលផ្លូវខូចខាតក្នុងក្រុងសៀមរាប នៅក្នុងឆ្នាំ២០១៩នេះ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩នេះ ផ្លូវដែលទទួលរងនូវខូចខាតក្នុងក្រុងសៀមរាប ចំនួន១១ខ្សែ មានប្រវែងប្រមាណជាង ១២គីឡូម៉ែត្រ នឹងត្រូវធ្វើការជួសជុល និង ស្ដារឡើងវិញជាបន្ទាន់ រួមជាមួយនឹងផ្លូវខ្នែងក្នុងក្រុងបំបែកពីផ្លូវជាតិលេខ៦ ដែលជាផ្លូវដីក្រហម ចំនួន៥២ខ្នែងទៀត ក៏ត្រូវការស្តារនិងជួសជុលឡើងវិញជាប្រញ៉ាប់បំផុតដែរ ដោយចាក់ក្រាលកៅស៊ូ ដើម្បីកុំឲ្យមានដីហុយចូលមកលើផ្លូវជាតិ ...