គម្រោងជួសជុលផ្លូវបេតុងអាមេ១ខ្សែ នៅឃុំសំរោងយា ក្នុងស្រុកពួក ត្រូវបានបញ្ចប់ជាស្ថាពរ
នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ មន្ត្រីទីចាត់ការផែនការ និងវិយោគសាលាខេត្តសៀមរាប បានចុះទៅបិទការដ្ឋានគម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០១៨ លើ គម្រោងជួសជុលផ្លូវបេតុងអាមេ ចំនួន១ខ្សែ ដែលមានប្រវែង ៣០១ម៉ែត្រ ក្នុងនោះទុនមូលនិធិឃុំប្រវែង ១៨៩ម៉ែត្រ និងទុនចូលរួមពីប្រជាពលរដ្ឋប្រវែង ១១២ម៉ែត្រ មានទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ...