Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួល​ជួបឯកឧត្តមឯកអគ្គរដ្ឋទូត​ហ្វីលីពីន ជម្រាបលាបញ្ចប់​ការងារ​ការទូត​ប្រចាំ​កម្ពុជា​

ដោយ Pothe Thun
19/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួល​ជួបឯកឧត្តមឯកអគ្គរដ្ឋទូត​ហ្វីលីពីន ជម្រាបលាបញ្ចប់​ការងារ​ការទូត​ប្រចាំ​កម្ពុជា​
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​បញ្ចប់​អាណិត្ត​បេសកកម្ម​ការទូត រយះពេល​៤ ឆ្នាំ នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ឯកឧត្តម ក្រី​សស្តូ​ហ្វឺ បាល់​តា​ហ្សា មុន​ទើ​រ៉ូ​(Christopher Baltazar MONTERO) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលជួប ជម្រាបលា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ នាទី ស្តីការ​ក្រសួង​ព័ត៌មាន ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ក្រី​សស្តូ​ហ្វឺ បាល់​តា​ហ្សា មុន​ទើ​រ៉ូ​(Christopher Baltazar MONTERO) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​កម្ពុជា បាន​សំដែង​នូវ​ការរីករាយ ដែល​បាន​មក បំពេញ បេសកកម្ម​ការងារ ការទូត​រយះ ៤ ឆ្នាំ​នៅ​កម្ពុជា ហើយ​សម្រេច​បាន លទ្ធផល​ការងារ​ល្អ ពិសេស​ទទួល​បាន​ការ​គាំទ្រ និង​កិច្ចសហការ ពី​គ្រប់​បណ្តា ស្ថាប័ន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ព័ត៌មាន ផងដែរ​។ ជាង​នេះ ទៅទៀត ក្នុងពេល​ដែល​រូបលោក បំពេញ​កិច្ច​ការងារ​នៅទីនេះ ហើយ​បាន​ធ្វើ ដំណើរ​ទៅ​កន្លែង​ផ្សេងៗ គេ​ថា​មុខ​របស់​លោក ដូច​ជា​ជនជាតិ​កម្ពុជា បើសិនជា គេ​មិន​បានដឹង​ច្បាស់​ថា លោក​ជា​ជាន​ជាតិ​ហ្វីលីពីន នោះ​។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​លើក​ពី​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង ប្រទស ហ្វីលីពីន និង ប្រទេស​កម្ពុជា តាំងពី​យូរ​មក​ហើយ ពិសេស​ក្នុង​ដំណើរ ទស្ស​នះ កិច្ច​ជា​ផ្លូវរដ្ឋ របស់ ប្រធានាធិបតី​ហ្វីលីពីន ឌូ​ដឺ​តេ មក​កាន់​កម្ពុជា នា​ពេល​កន្លង មក ក៏​ដូច ជា កីឡាប្រដាល់​ពិភពលោក ប៉ា​គី​អាល់ របស់​ហ្វីលីពីន ដែល​ជា​ការ បង្ហាញ​នូវ កិច្ច​ទំនាក់​ទ​នង​ដ៏​ល្អ រវាង​ប្រទេស​ទាំង ២ ហើយ​កាលនោះ ទទួលបាន នូវ​ការ​ស្វាគ​ម​ន៏​យ៉ាង​កក់ក្តៅ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ហ្វីលីពីន បាន​លើក​ពី​ចំណាប់ អា​រម្ម​ណ៏ និង​ការយល់ឃើញ​នូវ​ចំណុច​មួយ ទាក់ទង​ទៅ​និង​សហគម​អាស៊ាន ដែល​មាន​បណ្តា​ប្រទេស​មួយចំនួន មិន​បាន​ប្រើប្រាស់​ភាសា អង់គ្លេស អោយ បាន​ទូលំទូលាយ ដើម្បី​អោយ​មាន​ការយល់​ដឹង​ពី អាស៊ាន បាន​កាន់តែ​ស៊ីជម្រៅ ដែល​ប្រការ​នេះ ត្រូវ​មាន​ការ​ជម្រុញ​អោយបាន​ដឹង​បន្ថែម​ទៀត​។

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​ការ​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល ការងារ ប្រកប​ដោយ​លទ្ធផល​ផ្លែផ្កា ក្នុង​អាណិត្ត​បេសកកម្ម​ការទូត ប្រចាំ​កម្ពុជា របស់ ឯកឧត្តម ក្រី​សស្តូ​ហ្វឺ បាល់​តា​ហ្សា មុន​ទើ​រ៉ូ​(Christopher Baltazar MONTERO) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ ហ្វីលីពីន ដោយ​បាន​ចូលរួម​ចំណេ​ក​ក្នុងការ​ធ្វើ​អោយ​រាល់​ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ លើ​គ្រប់​ផ្នែក គ្រប់​វិស័យ នៃ​ប្រទេស​ទាំង ពីរ កម្ពុជា ហ្វីលីពីន បាន​កាន់តែ​ល្អប្រសើរ ជាពិសេស​លើ​កិច្ច​ការងារ​ការទូត​បា​ន​យ៉ាង​ល្អ​។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង ឯកឧត្តម ឯកអគ្គរដ្ឋទូត ហ្វីលីពីន បាន​លើកឡើ​នូវ ចំនុច​ការងារ​សំខាន់ៗ​មួយចំនួន ដែល​ធ្លាប់​បំពេញ​ជាមួយគ្នា ក្នុង​រយះពេល កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ជា វិជ្ជមាន​។ តាមរយះ​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជូនពរ អោយ ឯកឧត្តម ក្រី​សស្តូ​ហ្វឺ បាល់​តា​ហ្សា មុន​ទើ​រ៉ូ​(Christopher Baltazar MONTERO) ឯកអគ្គ រដ្ឋទូត នៃ សាធារណរដ្ឋ​ហ្វីលីពីន ដែល​ទើប​បញ្ចប់​អាណិត្ត​ការទូត នៅ​កម្ពុជា ពេល​ត្រូវ​ទៅ​បំពេញ កិច្ចការងារ នៅ​កន្លែង​ផ្សេងទៀត សូម​ទទួលបាន​ជោគជ័យ បន្តទៀត ៕

​អត្ថបទ និង រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: ក្រសួងព័ត៌មានទូតឯកអគ្គរដ្ឋទូត​ហ្វីលីពីនទូត​ប្រចាំ​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យប់មិញ​នៅ​ចំណុច​ភូមិ​ជ្រៃ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​កាប់សម្លាប់ ខណៈ​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត​

យប់មិញ​នៅ​ចំណុច​ភូមិ​ជ្រៃ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​កាប់សម្លាប់ ខណៈ​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត​

ប្រតិភូ​ខេត្ត​ស៊ី​ឈួននៃ​ប្រទេស​ចិន មក​សិក្សា​ស្វែង​យល់​សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប

ប្រតិភូ​ខេត្ត​ស៊ី​ឈួននៃ​ប្រទេស​ចិន មក​សិក្សា​ស្វែង​យល់​សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នាំយក​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​មន្ត្រីនគរបាល​ខេត្តសៀមរាប​

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នាំយក​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​មន្ត្រីនគរបាល​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.