Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រតិភូ​ខេត្ត​ស៊ី​ឈួននៃ​ប្រទេស​ចិន មក​សិក្សា​ស្វែង​យល់​សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប

ដោយ Pothe Thun
21/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រតិភូ​ខេត្ត​ស៊ី​ឈួននៃ​ប្រទេស​ចិន មក​សិក្សា​ស្វែង​យល់​សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោក Xiang Qiongha ប្រធាន​ប្រតិភូ​ខេត្ត​ស៊ី​ឈួន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប​នាពេល​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ ស្វែងយល់ និង រក​ឱកាស​ឲ្យ​ខេត្ត​ស៊ី​ឈួន បាន​ចូលរួម​ក្នុង​កម្មវិធី​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ឲ្យ​កាន់តែ​សកម្ម ក្នុង​ការផ្សាភ្ជាប់​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ និង ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា សំខាន់​គឺ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​នឹង​គ្នា ។​

​លោក​មានប្រសាសន៍​ទៀត​ថា ខេត្ត​ស៊ី​ឈួន ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដូចនឹង​ខេត្តសៀមរាប​ដែរ ដោយសារ​មាន​តំបន់​ចំនួន​៥ ត្រូវ​បាន​ចុះ​បញ្ជូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដូច​ប្រាសាទអង្គរវត្ត ហើយ​ខេត្ត​ស៊ី​ឈួន ជា​ខេត្ត​ធំ​លំដាប់​លេខ​៣ នៃ​ប្រទេស​ចិន ក្នុង​វិស័យ​កសិកម្ម​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប និង មាន​គុណភាព​ខ្ពស់ ដូច្នេះ​នៅក្នុង​ឱកាស​ដ៏​ល្អ​នេះ សូម​សំណូមពរ​ពី​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប ឲ្យ​បងប្អូន​ជា​ពាណិជ្ជករ​ចិន​បាន​ចូល​មក​សិក្សា​ស្រាវជ្រាវ ស្វែងយល់ នៅ​ខេត្ត​សៀមរាប ដើម្បី​ចូល​មក​បណ្តាក់ទុន​វិនិយោគ ដើម្បី​ចាប់ដៃគ្នា​ជំរុញ​ឲ្យ​ដំណើរការក្នុង​វិស័យ​កសិកម្ម , ទេសចរណ៍ , ពាណិជ្ជកម្ម និង អប់រំ រវាង​ខេត្ត​ទាំង​ពីរ​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​ពិសេស​លើ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ។​

​ជា​ការឆ្លើយតប ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​គាំទ្រ​ទៅនឹង​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​អាជ្ញាធរ​ខេត្ត និង អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រៀម​សហការ​គ្រប់ពេលវេលា ដើម្បី​ធ្វើឲ្យ​ខេត្ត​យើង​ទាំង​ពីរ សៀមរាប​-​ស៊ី​ឈួន កាន់តែ​មាន​ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត ខណៈ​ដែល​ខេត្ត​សៀមរាប ក្រៅ​ពី​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​មាន​សក្ដានុពល​ដ៏​ធំ​មួយ​របស់​កម្ពុជា ដោយសារ​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ប្រវត្តិសាស្ត្រ​រាប់ពាន់​ប្រាសាទ រួមជាមួយ​នឹង​រមណី​យដ្ឋា​ន​ធម្មជាតិ​ជាច្រើន​កន្លែង​ទៀត​នោះ វិស័យ​កសិកម្ម ក៏​ជា​វិស័យ​នាំមុខ​ផងដែរ​សម្រាប់​ខេត្តសៀមរាប ដែល​ប្រជាពលរដ្ឋ​ចំនួន​៨០​ភាគរយ​ជា​ប្រជាកសិករ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត​ថា ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឱ្យ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន បន្ត​ស្វះស្វែង​រក​មិត្តភក្តិ និង​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជា​វិនិយោគ​គិនជាតិ អន្តរជាតិ ឱ្យ​មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន ដើម្បី​បន្ត​កំណើន​សេដ្ឋកិច្ច​ប្រទេស និង​លើកកម្ពស់​ជីវភាព​ប្រសើ​រ​ឡើង​របស់​ប្រជាពលរដ្ឋ ដូច្នេះ​សំណូមពរ​ដល់​ប្រតិភូ​ខេត្ត​ស៊ី​ឈួន នៃ​ប្រទេស​ចិន ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការបញ្ជូន​អ្នកវិនិយោគ​របស់ខ្លួន មក​ខេត្ត​សៀមរាប​ឱ្យបាន​កាន់តែ​ច្រើន ខណៈ​ដែល​ខេត្ត​សៀមរាប​កំពុង​មាន​សក្តានុពល ដើម្បី​វិនិយោគ​ទទួលបាន​ផល​ចំណេញ​។​

​គួរ​ជម្រាប​ថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» គឺជា​ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់លោក ស៊ី ជិន​ពីង ស្តីពី​ការបង្កើត​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំធេង​មួយ ក្រោម​ទិសដៅ​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ី អឺរ៉ុប មជ្ឈិម​បូព៌ា និង​អា​ហ្រិ្វ​ក តាមរយៈ​ផ្លូវគោក​និង​ផ្លូវទឹក ខណៈ​ចិន​បានចាត់ទុក​គម្រោង​នេះ​ប្រៀប​ដូចជា​ការបង្កើត​វិថី​សូត្រ​ថ្មី​របស់​ខ្លួន ហើយ​មាន​ប្រទេស​ចំនួន​១២៦ និង​អង្គការ​អន្តរជាតិ​ចំនួន​២៩​ហើយ បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ចិន ដើម្បី​រួមគ្នា​កសាង​គម្រោង​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រឹទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការវិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយប្រតិភូ​ខេត្ត​ស៊ី​ឈួននៃ​ប្រទេស​ចិនសាធារណរដ្ឋ​ប្រជាមានិត​ចិន​សៀមរាប​-​ស៊ី​ឈួន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នាំយក​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​មន្ត្រីនគរបាល​ខេត្តសៀមរាប​

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នាំយក​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​មន្ត្រីនគរបាល​ខេត្តសៀមរាប​

ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០១៩ បាន​ចាប់ផ្ថើម​ហើយ​នៅក្នុង​ខេត្ត​សៀមរាប​

ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០១៩ បាន​ចាប់ផ្ថើម​ហើយ​នៅក្នុង​ខេត្ត​សៀមរាប​

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.