Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំគូលែន បង្កឲ្យភូមិចំនួន៣លិច ចំណែកអាជ្ញាធរកំពុងដោះស្រាយ នឹងបង្ហូរទឹកឲ្យស្រកនៅថ្ងៃនេះ

ដោយ Pothe Thun
10/08/2018
នៅក្នុង ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យ៉ាងហោចភូមិចំនួន៣ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងនោះមាន ភូមិតានី ភូមិថ្នល់ ក្នុងឃុំរុនតាឯក និង ភូមិត្បែង ក្នុងឃុំត្បែង ត្រូវបានលិចជាអន្លើៗ ដោយសារភ្លៀងធ្លាក់ខ្លំាង ហូរធ្លាក់មកពីលើភ្នំគូលែន ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី០៨ ខែសីហាម្សិលមិញនេះ។

លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យលិចផ្លូវមួយចំនួន និងផ្ទះរបស់អ្នកភូមិជាអន្លើៗនេះ ដោយតែប្រព័ន្ធលូរហូរឆ្លងកាត់ផ្លូវ៦៧ មានការកកស្ទះ ដែលធ្វើឱ្យទឹកភ្លៀង មិនអាចហូរឆ្លងកាត់ទៅម្ខាងទៀត មិនរួចក៍បណ្តាលឱ្យលិចផ្ទះអ្នកភូមិតែម្តង។ ចំពោះជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យលិចផ្លូវមួយចំនួន និងផ្ទះរបស់អ្នកភូមិ ហើយបញ្ហានេះអាជ្ញាធរបានកំពុងតែជួយដោះស្រាយ ដោយមិនទុកឲ្យជំនន់ទឹកភ្លៀងនេះកកស្ទះបានយូរឡើយ ដោយអាជ្ញាធរសង្ឃឹមថាទឹកនឹងស្រកអស់ទៅវិញនៅល្ងាចថ្ងៃទី០៩ខែសីហានេះ។

នៅព្រឹកថ្ងៃទី០៩ខែសីហានេះ លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានឲ្យទូរទស្សន៍ជាតិខេត្តសៀមរាបដឹងថា សម្រាប់ស្ថានភាពទឹកនៅទូទាំងខេត្តសៀមរាមិនមានបញ្ហានោះទេ រហូតមកដល់ព្រឹកថ្ងៃទី០៩ខែសីហានេះ កម្ពស់ទឹកស្ទឹងស្រែងស្ថិតនៅកម្រិត ៣,០៥ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្រិត ៨,០០ម៉ែត្រ កម្ពស់ទឹកស្ទឹងសៀមរាបស្ថិតនៅកម្រិត ១,៨៥ ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្រិត ៨,៥០ម៉ែត្រ និងកម្ពស់ទឹកស្ទឹងជីក្រែងស្ថិតនៅកម្រិត ០,៥០ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្រិត ៨,៥០ម៉ែត្រ ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានត្រៀមជានិច្ច ក្នុងការតាមដានអំពីស្ថានភាពទឹកនេះ ប្រសិនបើមានករណីទឹកជំនន់ អាជ្ញាធរនឹងចុះទៅកាន់មូលដ្ឋាន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត

កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបទឹកជំនន់ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ

 ព្រះសង្ឃ និងពុទ្ធសាសនិកក្នុងក្រុងសៀមរាប នាំយកបច្ច័យប្រគល់ជូនវត្តចំនួន៥ និងកងទ័ពប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ

 ព្រះសង្ឃ និងពុទ្ធសាសនិកក្នុងក្រុងសៀមរាប នាំយកបច្ច័យប្រគល់ជូនវត្តចំនួន៥ និងកងទ័ពប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.