ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងកាត់ខ្សែបូរសម្ពោធសមិទ្ឋផលនានានៅវត្តអារញ្ញាសាគរ ក្រុងសៀមរាប
ដោយមានការទ្រុឌទ្រោមខ្លាំងដែលអាចប្រឈមនឹងការបាក់ស្រុត ជាហេតុនាំគ្រោះហានិភ័យដល់ព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទ ព្រះវិហារវត្តអារញ្ញាសាគរ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ចៅអធិការនិងគណៈកម្មការវត្តបានព្រមព្រៀងជាឯកច្ឆ័ន្ទ រៀបចំស្នើច្បាប់និងជួសជុលឡើងវិញ ដោយរក្សានូវរចនាបទដើមទាំងស្រុង ចំណាយពេលជួសជុលអស់រយៈពេលពីរឆ្នាំ ចំណាយថវិកាអស់១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកាចំណាយទាំងអស់នេះ បានមកពីការចូលរួមបរិច្ចាកដោយទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អាជ្ញាធរខេត្តក្រុងសង្កាត់និងប្រជាពុទ្ឋបរិស័ទជិឆ្ងាយទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ក្រោយពីដំណើរការរៀបចំជួសជុលកែលម្អ រួចរាល់ជាស្ថាពរ អារាមនេះត្រូវបានកាត់ខ្សែបូរ សម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ ...