មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារញ៉ែខេត្តសៀមរាប
មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៏ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅតែបន្តសកម្មដើម្បីត្រួតពិនិត្យតាមដាន និងការអប់រំណែនាំ គឺជាមូលដ្ឋានគ្រឹះពិតណាស់ចំពោះសុវត្ថិភាពលើម្ហូបអាហារនោះ ដែលមិនអាចខ្វះបានឡើយ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ប្រជាពលពលរដ្ឋមានការយល់ដឹងច្រើនជាមួយនឹងការប្រុងប្រយត្ន័ខ្ពស់ ចំពោះការថែរក្សាសុខភាពតាមរយៈនៃការជ្រើសរើសទំទិញម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់។ ចំពោះអាជីវករវិញ ក៏មានស្មារតីភ្ញាក់រលឹកខ្ពស់ផងដែរ បើប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំមុននោះ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបចំណីអាហារនេះ ស្ថិតនៅផ្សារញ៉ែភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ ...