Tag: ​យុទ្ឋភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​

ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២ លើ​គំរោង​ផ្ទៃ​ដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​

ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២ លើ​គំរោង​ផ្ទៃ​ដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​

​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា មានប្រសាសន៍​ប្រកាស​ពី​គំរោង​ថវិកា​ជា​ជំនួយ​ចក្រភព​អង់គ្លេស បន្ត​ផ្តល់​ជួយ​លើ​វិស័យ​កំចាត់មីន​នៅ​កម្ពុជា ក្នុង​ដំណាក់កាល​ទី​២ ឆ្នាំ​២០១៨​ដល់​២០២០ នូវ​ទឹកប្រាក់​ចំនួន​៧​លាន​ផោន ស្មើនឹង​ជាង ៩​លាន ៥​សែន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ហើយ​តាមរយៈ​ថវិការ​នេះ នឹង​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​បោសសំអាត​មីន នូវ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ប្រតិបត្តិ​ករ​បោសសំអាត​មីន និង​ជួយ​រំដោះ​ដី​ចេញ​ពី​គ្រាប់មីន និង​យុទ្ឋភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​បាន​ជាច្រើន​ផងដែរ សំដៅ​ជួយ​ឱ្យ​សហគមន៍​មូលដ្ឋាន​មាន​សុវត្ថិភាព​និង​គ្មាន​បញ្ហា​ដោយសារ​គ្រាប់មីន ដែល​ជា​ចំណែក​មួយ​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សង្គម​ជាតិ​ផង​ដែរ ...

Recommended

សូម Like និង Follow ពួកយើង