ផ្សែងបារីបំផ្លាញថវិកាជាតិប្រមាណ ៣៦៣លានដុល្លារអាមេរិច និងបន្សល់ទុកជំងឹធ្ងន់ធ្ងររ៉ាំរ៉ៃ ៥ប្រភេទ
ផ្សែងបារីបានបំផ្លាញសុខភាពអ្នកជក់ និងអ្នកជុំវិញខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយវាក៏ជាឧបសគ្គក្នុងការរារាំងការលើកកម្ពស់ជីវភាពគ្រួសារផងដែរ ដោយត្រូវចំណាយលើការទិញបារី និងព្យាបាលជំងឺរ៉ាំរ៉ៃរបស់អ្នកជក់បារី ជាលទ្ធផល ប្រទេសកម្ពុជាបានចំណាយថវិកាជាតិប្រមាណ ៣៦៣លានដុល្លារអាមេរិច ហើយអ្នកជំងឺជាច្រើនផ្សេងទៀត បានស្លាប់ចោលគ្រួសាររបស់ពួកគេ ដោយសារជំងឺមហារីក ។ យោងតាមរបាយការណ៍របស់ក្រសួងផែនការ ថវិកាប្រមាណជាង ២០០ លានដុល្លារ ត្រូវបានចំណាយលើការទិញបារី។ ហើយពលរដ្ឋខ្មែរដែលជក់បារី មានប្រមាណ១លាន៦សែននាក់ ភាគច្រើនជាក្រុមមនុស្ស ...