Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គខបជ)

ដោយ Pothe Thun
30/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គខបជ)
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គខបជ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំខែកក្កដា និងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ខេត្តសៀមរាប និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងខែកក្កដានេះ គ្រប់អ្នកពាក់ព័ន្ធ បានយកចិត្តទុកដាក់ខ្ពស់តាមរយៈការចុះអប់រំ ផ្សព្វផ្សាយពីច្បាប់ ស្តីពីការបង្ក្រាប ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងច្បាប់ពាក់ព័ន្ធ តាមរយៈកម្មវិធី និងវេទិកានានាបានចំនួន ៩៦២លើក ដោយមានអ្នកចូលរួមចំនួន ៤១.៦៦៦នាក់ និងបានចែកខិតបណ្ណព័ត៌មានស្តីពីការធ្វើចំណាកស្រុក ការស្វែងរកជំនួយ ព័ត៌មានទីផ្សារ ការងារការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងបានផ្សព្វផ្សាយអំពីស្ពតអប់រំអំពីគ្រឿងញៀន និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបានចំនួន ៩.០៦០លើក។

របាយការណ៍ដដែលបង្ហាញទៀតថា ក្នុងរយៈពេលខែកក្កដានេះ ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុងស្រុក និងអង្គការដៃគូ បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវ កម្មផ្លូវភេទ ការធ្វើចំណាកស្រុក និងការទប់ស្កាត់ការរំលោភបំពាននានា បានចំនួន១៧៨លើក ដែលមានអ្នកចូលរួមសរុប ៣.៩៤៦នាក់ ខណៈការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះពាក់ព័ន្ធអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន២ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកជនរងគ្រោះជាអនីតិជន ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ និងបានបញ្ជូនត្រឡប់ទៅក្រុមគ្រួសារវិញម្នាក់ និងម្នាក់ទៀតបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី ប្រធានលេខាធិការដ្ឋាន មានប្រសាសន៍ថា យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា ក្នុងខែកក្កដានេះ ក្រុមការងារ គខបជ បានអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ស្របតាមភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ជាពិសេសការចូលរួមយ៉ាងសកម្មពីមន្ត្រីតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ សម្រេចបានលទ្ធផលល្អប្រសើរ។ ជាពិសេសក្រុមការងារបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់ការធ្វើចំណាកស្រុកមិនស្របច្បាប់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់។

លោកស្រីប្រធានលេខាធិការដ្ឋាន ក៏បានជំរុញឱ្យមន្ត្រីបង្គោលនៃក្រុមការងារទាំងអស់ ត្រូវបន្តពិភាក្សា ដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្តរបស់ គបជ សម្រាប់បន្តអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត និងត្រូវបន្តតាមដាន ត្រួតពិនិត្យ ឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច។ បន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយជាមួយអ្នកពាក់ព័ន្ធ ដើម្បីការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាបដើម្បីឈាន ទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែងប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រម ២ខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែងប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រម ២ខ្សែ ប្រកបដោយជោគជ័យ

កម្ពុជា ថៃ ឡាវ បើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ លើទឹកដីនៃខេត្តសៀមរាប ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ

កម្ពុជា ថៃ ឡាវ បើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ លើទឹកដីនៃខេត្តសៀមរាប ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.