Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា ថៃ ឡាវ បើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ លើទឹកដីនៃខេត្តសៀមរាប ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ

ដោយ Pothe Thun
31/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា ថៃ ឡាវ បើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ លើទឹកដីនៃខេត្តសៀមរាប ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ បានបើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ដែលកិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទិ៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅលើទឹកដីនៃខេត្ដសៀមរាប។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (ACU) មានប្រសាសន៍ថា កិច្ចប្រជុំលើកទី៣នេះ គឺដើម្បីពិភាក្សា និងបន្តគោលដៅរួមគ្នាប្រឆាំងអំពើពុករលួយឆ្លងព្រំដែនរួមរបស់ប្រទេសទាំង៣ ខណៈដែលអំពើពុករលួយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងបានរារាំងដល់ការអភិវឌ្ឍ និងការរីកចម្រើន។ អំពើពុករលួយជាបញ្ហាធ្ងន់ធ្ងរ ស្មុគស្មាញ និងមានលក្ខណៈឆ្លងដែន ហើយប្រាកដណាស់គ្មានប្រទេសណាអាចកម្ចាត់វាតែម្នាក់ឯងបានទេ ដែលត្រូវរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីប្រជាជនយើង និងប្រទេសរៀងៗខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មានប្រសាសន៍ទៀតថា មេរៀនដែលបានសិក្សាឆ្លងកាត់ក្នុងរយៈពេលជាច្រើនឆ្នាំបានបង្ហាញថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនមែនគ្រាន់តែជាការអនុម័តបទប្បញ្ញត្តិ និងច្បាប់ និងការអនុវត្តបទប្បញ្ញត្តិ និងច្បាប់ទាំងនោះប៉ុណ្ណោះទេ ការងារនេះទាមទារពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនដែលមានលើវិធានការចាំបាច់ចំនួនពីរគឺ ការអប់រំ និងការបង្ការទប់ស្កាត់។ វិធានការទាំងពីរនេះអាចអនុវត្តជាទម្រង់ និងបែបបទ ព្រមទាំងមធ្យោបាយ និងយុទ្ធសាស្ត្រផ្សេងៗគ្នា អាស្រ័យលើបរិបទ និងអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែគោលបំណងរួម គឺដើម្បីធ្វើឱ្យសង្គមមានអំពើពុករលួយតិចជាងមុន និងចុងក្រោយគឺរួចផុតពីអំពើពុករលួយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាន់ខ្ជាប់នូវគោលនយោបាយយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពោលគឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានការងារប្រឆាំងអំពើពុករលួយជា ស្នូលសំខាន់មួយនៃគោលនយោបាយ។

ឯកឧត្ដម មានប្រសាសន៍បន្ថែមថា គោលនយោបាយនេះ អំពាវនាវឱ្យមានការបន្តធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលស្អាតស្អំ និងមានប្រសិទ្ធភាព ជាមួយនឹងអាទិភាពសំខាន់ៗចំនួន៥ រួមមាន៖ ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈព្រមទាំងការជំរុញការគោរពខ្ជាប់ខ្លួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្រ្តីសាធារណៈ។ ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។ ការពង្រឹងយន្តការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្រ្ត និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ។

ឯកឧត្ដមសង្ឃឹមថា កិច្ចប្រជុំរវាងប្រទេសទាំងបី នឹងធ្វើឱ្យកាន់តែរីកចម្រើនលើទិដ្ឋភាពសំខាន់ៗនៅក្នុងពេលជាមួយគ្នា ហើយអាចនឹងរកវិធីបន្តផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមក ក្នុងការទំនាក់ទំនងគ្នាកាន់តែច្រើន និងជាប្រចាំសម្រាប់ផ្នែកទាំងនេះ។ ជាមួយគ្នានោះ រឿងជាច្រើន ដែលអាចស្វែងយល់ពីរបៀបរៀន និងជួយគ្នាទៅវិញទៅមក និងធ្វើការរួមគ្នាលើវិធានការទាំងពីរនេះ។ ការធ្វើដំណើររួមគ្នានឹងមានរយៈពេលយូរ និងមិនងាយស្រួលនោះទេ ប៉ុន្តែយើងខ្ញុំប្តេជ្ញាសន្យាថា ACU នឹងរួមគ្នាជាមួយ NACC និង SIA ហើយខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាដៃគូល្អ អ្នកជិតខាងល្អ និងជាមិត្តល្អ៕

 

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រឆាំងអំពើពុករលួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៦.០០០ក្បាលដី ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៦.០០០ក្បាលដី ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តសៀមរាប

ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ

ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.