Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ

ដោយ Pothe Thun
31/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីភាពចាំបាច់ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលតែធ្វើដំណើរឆ្លងកាត់ក្នុងវត្តទាំងថ្ងៃទាំងយប់ និងដើម្បីរក្សាបានសណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងទីអារាម បញ្ចៀសការរំខាន និងបញ្ហាផ្សេងៗដល់វត្ត ព្រះចៅអធិការវត្តកេសរារាម ក្រុងសៀមរាប គណៈកម្មការអាចារ្យវត្ត បានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានសម្រេចចាប់ផ្តើមដំណើរឈូសឆាយដំណើរ និងស្ថាបនាជាផ្លូវបេតុងមួយខ្សែប្រវែង១៦០ម៉ែត្រ ទន្ទឹង៦ម៉ែត្រ ជាប់របងវត្តក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ព្រះវិបុលសត្ថា រី សាត មានសង្ឃដីកាថា កន្លងមកនេះប្រជាពលរដ្ឋដែលរស់នៅខាងជើងវត្ត ជួបការលំបាកក្នុងការធ្វើដំណើរ ពុំទាន់មានផ្លូវចេញចូល ហើយពួកគាត់ត្រូវចេញតាមផ្លូវក្នុងវត្ត ដែលបានធ្វើឱ្យមានការរំខានខ្លះៗដល់ព្រះសង្ឃដែលកំពុងសឹង និងកំពុងសិក្សាធម៌វិន័យផងដែរ។ ហេតុនេះទើបព្រះអង្គផ្តួចផ្តើមនិងពិគ្រោះជាមួយចៅសង្កាត់ស្វាយដង្គំ មានការព្រមព្រៀងពីប្រជាពលរដ្ឋបានសម្រេចបើកផ្លូវចាក់បេតុងផ្លូវមួយខ្សែនេះឡើង។ នៅពេលសាងសង់រួចប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ អាចចរាចរទៅមកបានស្រួល ហើយពួកគាត់នឹងមិនប្រើប្រាស់ផ្លូវក្នុងវត្តទៀតទេ។

ព្រះតេជគុណ រី សាត មានសង្ឃដីកាបន្តថា សម្រាប់បច្ច័យសាងសង់ផ្លូវនេះពុំទាន់មានគ្រប់គ្រាន់នោះទេ ដូច្នេះសូមអំពាវនាវដល់សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ចូលរួមទាំងអស់គ្នា ដោយការចាក់បេតុងផ្លូវនេះគិត១ម៉ែត្រក្រឡា តម្លៃ១៦ដុល្លារ លូ១កង់ តម្លៃ១៦ដុល្លារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ បានឱ្យដឹងថា ការស្ថាបនាផ្លូវមួយខ្សែនេះ គឺធ្វើជាពីរដំណាក់កាល ដោយដំណាក់កាលដំបូង រៀបចំប្រព័ន្ធលូឱ្យរួចរាល់ តាមស្តង់ដារបន្ទាប់មកបានចាប់ផ្តើមចាក់បេតុងធ្វើផ្លូវ។ លោកថាផ្លូវនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ ព្រោះផ្លូវនេះនៅជាប់សាលារៀន និងវត្ត។ ហើយនៅពេលផ្លូវនេះស្ថាបនារួច វានឹងផ្តល់ប្រយោជន៍ជាច្រើន ដូចជាបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក្នុងករណីមានអគ្គីភ័យ រថយន្តពន្លត់អគ្គីភ័យចេញចូលជួយសង្គ្រោះបានទាន់ពេលជាដើម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវ​បេតុងវត្ត​កេស​រ៉ា​រាមសង្កាត់ស្វាយដង្គំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប

រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប

មន្ទីររៀបចំដែនដីខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៧ នៃស្រុកពួក

មន្ទីររៀបចំដែនដីខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៧ នៃស្រុកពួក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.